ឃាត់មនុស្ស៤០នាក់ ពាក់ព័ន្ធ ONLINE SCAMS នៅក្រុងព្រះសីហនុ

 


ព្រះសីហនុ  កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៦ ដោយឃាត់មនុស្ស៤០នាក់។




នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៤០នាក់ ស្រី ៥នាក់ ក្នុងនោះ ជនជាតិចិនចំនួន៣៦នាក់ ស្រី ១នាក់ និងជនជាតិខ្មែរ ៤នាក់ ស្រី។

ដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ ចំនួន ២៦គ្រឿងកុំព្យូទ័រយួរដៃ ចំនួន ៣២គ្រឿងទូរសព្ទដៃ ចំនួន ១២១គ្រឿងព្រមទាំងសម្ភារៈភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។ 



 

បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះព្រះសីហនុដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕(BBN04)






أحدث أقدم