អ៉ីរ៉ង់ និងអុីស្រាអែល និយាយថា អរិភាពត្រូវបានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីមានការវាយប្រហារគ្នាជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់មក

 


បរទេស  អុីរ៉ង់ និងអុីស្រាអែល បាននិយាយកាលពីថ្ងៃទី  ខែមិថុនាថា អរិភាពរវាងប្រទេសទាំងពីរត្រូវបានបញ្ឈប់បន្ទាប់ពីភាគីទាំងសងខាងបានវាយប្រហារគ្នាទៅវិញទៅមក ដែលបានគំរាមកំហែងដល់ការឆាបឆេះសង្គ្រាមនៅមជ្ឈិមបូព៌ាឡើងវិញ។


នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហូ បានប្រកាសថា «ការបាញ់បោះនៅសមរភូមិមួយនោះត្រូវបានគ្រប់គ្រងហើយ» ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលក្រុងតេហេរ៉ង់បាននិយាយថា ខ្លួនបានបញ្ឈប់សកម្មភាពយោធារបស់ខ្លួន។


រដ្ឋាភិបាលក្រុងតេហេរ៉ង់បានបាញ់មីស៊ីលទៅលើអុីស្រាអែលកាលពីថ្ងៃទី  ខែមិថុនា ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហេបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់។ បន្ទាប់មក អុីស្រាអែលបានវាយបកវិញ ទោះបីជាមានការខិតខំប្រឹងប្រែងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូលលោកណេតានីយ៉ាហូ ក៏ដោយ។


ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការបាញ់មីស៊ីលពីសំណាក់អុីរ៉ង់មួយជុំទៀត មុនពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ប្រកាសថាខ្លួននឹងឈប់បាញ់។


អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ អុីរ៉ង់បានព្យាយាមភ្ជាប់បទឈប់បាញ់ដ៏ទូលំទូលាយនៅមជ្ឈិមបូព៌ា ដែលបានចូលជាធរមានតាំងពីថ្ងៃទី  ខែមេសា ទៅនឹងសង្គ្រាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហេបូឡា ដោយបានព្រមានថា ការវាយប្រហារលើប្រទេសលីបង់នឹងបង្ខំឱ្យខ្លួនត្រូវតែធ្វើសកម្មភាព។




រដ្ឋាភិបាលក្រុងតេហេរ៉ង់ បាននិយាយកាលពីថ្ងៃទី  ខែមិថុនា ថា ខ្លួននឹងវាយប្រហារម្តងទៀត ប្រសិនបើអុីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសលីបង់ ខណៈដែលលោកណេតានីយ៉ាហូ បានព្រមានត្រឡប់ទៅវិញថា ប្រសិនបើអុីរ៉ង់ «បង្កើតកំហុសក្នុងការចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងយើងឡើងវិញ យើងនឹងឆ្លើយតបវិញដោយកម្លាំងពេញទំហឹង»


មុននេះ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក អុីស្រាអែល កាតស៍ (Israel Katz) បានសង្កត់ធ្ងន់ថា យុទ្ធនាការនៅក្នុងប្រទេសលីបង់នឹងត្រូវបន្តទៅមុខទៀតដោយមិនរាថយឡើយ ហើយបាននិយាយថា អុីស្រាអែលនឹងវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបៃរូត ដែលគ្រប់គ្រងដោយក្រុមហេបូឡា ដើម្បីជាការសងសឹកចំពោះការវាយប្រហារនីមួយៗមកលើភាគខាងជើងអុីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធមួយនេះ។


លោកត្រាំ ដែលត្រូវបានរាយការណ៍ថា កាន់តែមានការធុញទ្រាន់ខ្លាំងឡើងៗជាមួយលោក ណេតានីយ៉ាហូ នោះ មុននេះបានជំរុញឱ្យភាគីទាំងសងខាងបញ្ឈប់ «ការបាញ់» ហើយបាននិយាយថា «ការចរចាចុងក្រោយ» ឆ្ពោះទៅរកសន្តិភាពនឹងត្រូវបន្តទៅមុខទៀត «ដោយវៀរលែងតែមានភាពល្ងង់ខ្លៅ ឬភាពអត់គំនិតមកបំផ្លាញវា»


ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអុីស្រាអែលរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថាលោកបានប្រាប់លោកត្រាំ ថា «អុីស្រាអែលមានសិទ្ធិពេញលេញក្នុងការការពារខ្លួន ហើយយើងកំពុងប្រើប្រាស់សិទ្ធិនោះដូចដែលបានតម្រូវ»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post