ផ្សារហ៊ុនអាស៊ីស្ទុះឡើងខ្លាំង បន្ទាប់ពីលោកត្រាំលើកឡើងថា «សង្គ្រាមអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត»

 


បរទេស  ផ្សារហ៊ុនអាស៊ីបានស្ទុះឡើងខ្ពស់ក្នុងការជួញដូរពីព្រលឹមថ្ងៃទី១ ខែមេសា ដោយដេញតាមសន្ទុះនៃការងើបឡើងវិញនៃផ្សារភាគហ៊ុន Wall Street ចំពេលមានក្តីសង្ឃឹមថា សង្គ្រាមអ៊ីរ៉ង់ដែលបានធ្វើឱ្យកក្រើកទីផ្សារសកល និងរំខានដល់ការផ្គត់ផ្គង់ថាមពលនោះ ប្រហែលជាជិតឈានដល់ទីបញ្ចប់ហើយ។ 


ផ្សារហ៊ុនជប៉ុន Nikkei Index បានកើនឡើង , ភាគរយ ខណៈដែល Kospi របស់កូរ៉េខាងត្បូងបានហក់ឡើង, ភាគរយ។


កាលពីថ្ងៃទី៣១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមើលឃើញថាសហរដ្ឋអាមេរិកនឹងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងរយៈពេលពី  ទៅ  សប្តាហ៍ទៀត ហើយនឹងទុកឱ្យប្រទេសដទៃទៀតជាអ្នកដោះស្រាយបញ្ហានៅច្រកសមុទ្រ Hormuz 


លោកត្រាំនឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅម៉ោង  យប់ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិកនាថ្ងៃទី១ ខែមេសា ដើម្បីផ្តល់ "បច្ចុប្បន្នភាពដ៏សំខាន់អំពីបញ្ហាអ៊ីរ៉ង់។


តម្លៃប្រេងមានស្ថិរភាព ដោយប្រេងឆៅទីផ្សារ Brent ជួញដូរក្នុងតម្លៃទាបជាង ១០៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ , ភាគរយ កាលពីថ្ងៃទី៣១ ខែមីនា ខណៈដែលប្រេងឆៅទីផ្សារ West Texas Intermediate (WTI) មានតម្លៃក្បែរ ១០២ ដុល្លារ បន្ទាប់ពីធ្លាក់ចុះ , ភាគរយ កាលពីមួយថ្ងៃមុននេះ។


លោក Michael Bailey នៅក្រុមហ៊ុន FBB Capital Partners បានលើកឡើងថា «ទីផ្សារបានស៊ូទ្រាំនឹងការខាតបង់អស់រយៈពេលជាងមួយខែមកហើយ ហើយការរំពឹងទុកប្រហែលជាបានធ្លាក់ចុះដល់ចំណុចទាបបំផុតរួចទៅហើយ ដែលធ្វើឱ្យពន្លឺនៃក្តីសង្ឃឹមណាមួយនៅពេលនេះ ក្លាយជាមានតម្លៃខ្លាំងណាស់»




លោកត្រាំបាននិយាយថា អ៊ីរ៉ង់នៅតែអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងអំឡុងពេលនោះប៉ុន្តែលោកបានបន្ថែមថា កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ការបញ្ចប់សង្គ្រាមនោះទេ។ សេចក្តីសម្រេចចិត្តមួយទំនងជានឹងជួយស្តារទំនុកចិត្តវិនិយោគិនឡើងវិញ បន្ទាប់ពីជម្លោះរយៈពេល  សប្តាហ៍បានធ្វើឱ្យរង្គោះរង្គើដល់ថាមពល និងទ្រព្យសម្បត្តិភាគហ៊ុន ដោយបានរុញច្រានសន្ទស្សន៍មួយចំនួនឱ្យធ្លាក់ចូលទៅក្នុងតំបន់ដែលត្រូវកែតម្រូវ។


ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា តើកាលវិភាគចុងក្រោយដែលផ្តល់ដោយប្រធានាធិបតីរូបនេះមានភាពប្រាកដប្រជាកម្រិតណា។ លោកត្រាំត្រូវបានគេស្គាល់ថា តែងតែលើកឡើងពីរយៈពេល "ពីរសប្តាហ៍ជាញឹកញាប់សម្រាប់ពេលវេលានៃការសម្រេចចិត្តធំៗ ដោយកំណត់ឱសានវាទដល់រដ្ឋបាលរបស់លោកផ្ទាល់ ប៉ុន្តែជារឿយៗតែងតែលើសកាលកំណត់ទាំងនោះ។ សហរដ្ឋអាមេរិកក៏បានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ ដោយរក្សានូវលទ្ធភាពសម្រាប់ការបង្កើនជម្លោះនាពេលអនាគត ប្រសិនបើលោកត្រាំប្តូរចិត្ត។


យោងតាមមន្ត្រីអាមេរិកម្នាក់ដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះចម្បាំងទីបីរបស់អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់មជ្ឈិមបូព៌ា ខណៈដែលប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅតែបន្ត បន្ទាប់ពីនាវាផ្ទុកយន្តហោះដ៏ប្រណីតរបស់កងទ័ពជើងទឹកបានចាកចេញពីតំបន់ដើម្បីធ្វើការជួសជុល។


លោកត្រាំក៏បានអំពាវនាវឱ្យប្រទេសដទៃទៀតចូលមកគ្រប់គ្រងច្រកសមុទ្រ Hormuz ផងដែរ ដោយបង្ហាញពីការខកចិត្តរបស់លោកដែលសង្គ្រាមរយៈពេលមួយខែនេះនៅមិនទាន់ដោះស្រាយបាន ហើយវាគឺជាសញ្ញាចុងក្រោយដែលបង្ហាញថា លោកកំពុងស្វែងរកផ្លូវចាកចេញពីជម្លោះ ខណៈដែលតម្លៃប្រេង និងហ្គាសកំពុងហក់ឡើងខ្ពស់។


លោក Fawad Razaqzada នៅគេហទំព័រ Forex.com បាននិយាយថា «ខណៈដែលលោកត្រាំប្រហែលជាកំពុងពិចារណាបញ្ចប់ការវាយប្រហារគ្នា ប៉ុន្តែបញ្ហាសំខាន់គឺថា ស្ថានភាពនៃច្រកសមុទ្រដែលនៅមិនទាន់ដោះស្រាយ នឹងក្លាយជាចំណុចដែលសំខាន់ជាងទស្សនៈរបស់ទីផ្សារទៅទៀត។ វាពិបាកនឹងឃើញអ៊ីរ៉ង់ដកថយវិញណាស់ បើគ្មានការទទួលបាននូវសម្បទានណាមួយនោះ»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post