កម្លាំងចម្រុះចាប់បានជនសង្ស័យ៤នាក់ ធាក់ប្លន់យកម៉ូតូនៅស្រុកអង្គស្នួល

 


កណ្តាល  កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៥ និង៤០នាទី នៅចំណុចផ្លូវកៅស៊ូភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។




ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជីវន្ត័ សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ទីលំនៅភូមិកណ្តាលឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ជនរងគ្រោះ បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JQ-5211  




ចំណែកជនសង្ស័យ៥នាក់ គេចខ្លួន០១នាក់រួមមាន -ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ ,-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (ឃាត់ខ្លួន)អ្នកឌុប ,-ឈ្មោះ សៀង ឆាយ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ (ឃាត់ខ្លួន)អ្នកឌុប,-ឈ្មោះឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ(ឃាត់ខ្លួន)អ្នកជិះក្រោយនិង៥-ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណគេចខ្លួន។




វត្ថុតាងចាប់យករួមមាន -ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ បិតតែមឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ1KQ-5911 ,-ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ1LZ-8215, -ទូរសព្ទចំនួន០៣គ្រឿង ក្នុងនោះម៉ាកអាយហ្វូនចំនួន០២គ្រឿង និងម៉ាកសាំសុង០១គ្រឿង (ជារបស់ជនសង្ស័យ)




នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយជនសង្ស័យ និងបក្សពួកបានបន្តសារភាពទៀតថា មុនពេលធ្វើសកម្មភាពជនសង្ស័យឈ្មោះ លី ឡុង ជាមេក្លោងបានឆាតហៅមកផឹកសុីជុំគ្នារួចទើបគ្នាធ្វើសកម្មភាពរួមគ្នាតែម្តង។




បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕(ដោយ BBN04)

Previous Post Next Post