ឃាត់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ នៅឃុំបែកចាន ស្រុកអង្គស្នួល

 


កណ្តាល  កម្លាំងនគរបាលជំនាញខេត្តកណ្តាល កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលជំនាញស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសហការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងករណីកាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២និង០៥នាទីអធ្រាត្រ នៅចំណុច:ផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។


ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត។ជនរងគ្រោះបាត់ម៉ូតូ០១គ្រឿងម៉ាកHonda dream ពណ៌ក្រហមសេរីឆ្នាំ២០២៣ ឡើងស៊េរីទៅឆ្នាំ២០២៥ ពាក់ផ្លាកលេខ ព្រៃវែង 1V-3353 


ចំណែកជនសង្ស័យ១២នាក់ ,ឃាត់បាន៦នាក់រួមមាន -ឈ្មោះ មី វណ្ណរិទ្ធិ ហៅពាក្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ (ឃាត់ខ្លួន), -ឈ្មោះ វឿន សុខហេង ហៅក្រៅគ្មាន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន), -ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)ជាមេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ ,-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ(ឃាត់ខ្លួន)អ្នកឌុប , -ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ (ឃាត់ខ្លួន)អ្នកឌុប , -ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់-ខណ្ឌដង្កោ(ឃាត់ខ្លួន)អ្នកជិះក្រោយ,-ឈ្មោះ អាកា ភេទប្រុសអាយុប្រហែល២៤ឆ្នាំ (មេក្លោង មិនស្គាល់អត្តសញ្ញាណគេចខ្លួន-ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណគេចខ្លួន, -ឈ្មោះ ម៉ៅ ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណគេចខ្លួន,១០-ឈ្មោះ ឡុង ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណគេចខ្លួននិង១១-និងបក្ខពួកចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។




វត្ថុតាងចាប់យករួមមាន ទូរសព្ទ០១គ្រឿង ម៉ាកIphone 11 ពណ៌ទឹកសមុទ្រ និង ទូរស័ព្ទ០១គ្រឿងម៉ាក Tecno spark ពណ៌ស 


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី ឡុង បានសារភាពថា «បក្ខពួកខ្លួនដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពធាក់នឹងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន»


ចំពោះករណីខាងលើនេះកម្លាំងនគរបាលផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕(ដោយ BBN04)



Previous Post Next Post