ឆេះផ្ទះលក់ហ្គាស យីហោ«សុង ហេង» ឆេះរាលដាលផ្ទះ៥ល្វែង, រថយន្ត៣គ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង

 


ភ្នំពេញ  មានករណីគ្រោះអគ្គីភ័យឆេះផ្ទះលក់ហ្គាស យីហោ«សុង ហេង»ផ្លូវលេខ២០៥ កែង២៩៧ ក្រុម១០ ភូមិ២សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង នៅវេលាម៉ោង០៥និង១០នាទីព្រឹក ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះ៥ល្វែងរថយន្តចំនួន ០៣គ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១ គ្រឿង ដោយមូលហេតុឆ្លងចរន្តអគ្គិសនី។




សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសុង ហុង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ  ប្រភេទសំណង់ដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ១៨ម៉ែត្រគុណនឹង២៥ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះថ្មប្រក់ស័ង្កសីចំនួន០១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្មចំនួន ០៥ល្វែងរថយន្តចំនួន ០៣គ្រឿងម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង តែពុំមានមនុស្សរងរបួសឡើយ។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់១៤៧ឡាន និង រថយន្តជំនួយក្រសួងមហាផ្ទៃ០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ,រថយន្តអគ្គិភ័យទីក្រងនរា០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ,រថយន្តអគ្គិភ័យទីក្រុងអុូឡាំព្យា០២គ្រឿងប្រើប្រាស់ទឹកអស់០២ឡាន និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ហើយពន្លត់ចប់នៅម៉ោង ០៩និង១៥នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)












Previous Post Next Post