ឃាត់ជនសង្ស័យជាជនបរទេសនិងខ្មែរ២២នាក់ ពាក់គ្រឿងញៀន នៅក្រុងព្រះសីហនុ

 


ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបករណីជនបរទេស១៨នាក់និងខ្មែរ៣នាក់ ជួញដូរគ្រឿងញៀនមួយសម្បុកធំ នាពេលកន្លងមក ហើយបានបង្ហាញមុខជាសាធារណៈ នាថ្ងៃទី៥មេសាឆ្នាំ២០២៦នេះនៅក្នុងសណ្ឋាគារស៊ីជី ខេត្តព្រះសីហនុ។




មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦កន្លងទៅ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីករណីផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុប២២នាក់ (ស្រី៣) ក្នុងនោះជនជាតិចិន ចំនួន១៨នាក់ , ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) ជនជាតិខ្មែរ ៣នាក់ (ស្រី១នាក់)។




សមត្ថកិច្ចបន្តថា កម្លាំងបានចាប់យកវត្ថុតាងរួមាន៖

១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម

២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម

៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម

៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូទម្ងន់សុទ្ធ ៤៩៤ ក្រាម

៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម

៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម

៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម

៨- សារធាតុគីមីផ្សំ  ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។

៩-រថយន្តចំនួន ០៦ គ្រឿង

១០-អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)

១១-គ្រាប់បែកដៃចំនួន ០១គ្រាប់  (ផ្លែទាប)

១២-ម៉ូតូចំនួន ០៤ គ្រឿង

១៣-ទូរស័ព្ទចំនួន ៣៣ គ្រឿង

១៤-លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)

១៥-បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)

១៦-បណ្ណបើកបរចំនួន ០៣ បណ្ណ

១៧-គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់

១៨-ជញ្ជីង ចំនួន ៣៨ គ្រឿង

១៩-ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។



















តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងតាមការស្រាវជ្រាវរបស់ជំនាញ ដោយបច្ចុប្បន្នឈ្មោះYU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ កំពុងរត់គេចខ្លួន។


ចំពោះជនសង្ស័យទាំង២២នាក់ ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីរួចហើយ ៕(ដោយBBN04)


Previous Post Next Post