នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមុខសញ្ញាដាក់ថ្នាំសណ្ដំលួចម៉ូតូ

 


ភ្នំពេញ  នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២និង១៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ដែលជាមុខសញ្ញាដាក់ថ្នាំសណ្ដំលួចម៉ូតូ 


នគរបាលនិយាយថា ជនសង្ស័យពាក់ព័ន្ធនឹងករណី​ ដាក់ថ្នាំសណ្ដំលួចម៉ូតូ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់យីហោ ទីក្រុងបាក់ខែង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។




នគរបាលបន្តថា ជនសង្ស័យខាងលើរួមមាន  -ឈ្មោះ ពេជ្រ លាភ ហៅ លីលួង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ,-ឈ្មោះ ម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និង -ឈ្មោះ ចឺម ចន ហៅ ជេម ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ។


សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ M-៣១២០ (បានប្រគល់ជូនជនរងគ្រោះនិងម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ Z-៦០៥៣ (បានប្រគល់ជូនជនរងគ្រោះ)


បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីបន្តតាមនីតិវិធី៕(BBN04)




Previous Post Next Post