វិទ្យាស្ថានអាមេរិកមួយបង្ហាញថា ៖ ចំនួនអ្នករងរបួសនិងស្លាប់របស់រុស្ស៊ី កើនឡើងដល់ ១,៤ លាននាក់ អំឡុងពេលវាយលុកចូលអ៊ុយក្រែន

 


..អា  អង្គការក្រុមប្រឹក្សាគំនិតមួយ (Think Tank) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានទទួលរងការខាតបង់កម្លាំង (របួសនិងស្លាប់ប្រហែល , លាននាក់ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់ពួកគេលើប្រទេសអ៊ុយក្រែន។ វិទ្យាស្ថាននេះបញ្ជាក់ថា ចំនួនសរុបនេះរួមបញ្ចូលទាំងអ្នកស្លាប់នៅលើសមរភូមិរហូតដល់ ៤៥០.០០០ នាក់ផងដែរ។


មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) កាលពីថ្ងៃពុធ បានចេញផ្សាយការប៉ាន់ប្រមាណសម្រាប់រយៈពេលចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមុន។


របាយការណ៍ដដែលនេះក៏បានឱ្យដឹងផងដែរថា កងកម្លាំងអ៊ុយក្រែនមានអ្នករងរបួសនិងស្លាប់ចន្លោះពី ៥២៥.០០០ នាក់ទៅ ៦២៥.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់រហូតដល់ ១៥០.០០០ នាក់។




របាយការណ៍កត់សម្គាល់ថា អត្រាអ្នករងរបួសនិងស្លាប់រវាងរុស្ស៊ីនិងអ៊ុយក្រែន «ទំនងជា» បានកើនឡើងជិត ទល់នឹង  នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលភាគច្រើនដោយសារតែការប្រើប្រាស់ដ្រូនរបស់អ៊ុយក្រែនក្នុងការវាយប្រហារ។ របាយការណ៍បន្តថា ដ្រូនទាំងនោះរួមបញ្ចូលទាំងដ្រូនដែលបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។


ឯកសារនេះបានពិពណ៌នាអំពីចំនួនអ្នករងរបួសនិងស្លាប់របស់រុស្ស៊ីថាជា «កំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗដ៏គួរឱ្យរន្ធត់និងមិនធ្លាប់មានពីមុនមក»




របាយការណ៍នេះបានជំរុញឱ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ធ្វើការរួមគ្នា «ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព ឬយ៉ាងហោចណាស់ ក៏ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែរ»


របាយការណ៍ក៏បានអំពាវនាវដល់បណ្តាប្រទេសទាំងនោះឱ្យសម្រេចបាននូវគោលដៅនេះ តាមរយៈការបន្តផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ព្រមទាំងបង្កើនទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី៕(ដោយ ពិសិដ្ឋសំណាង)



Previous Post Next Post