ក្រសួងពាណិជ្ជកម្មបានអះអាងថា ទីផ្សារសំបកកង់រថយន្ត ដែលផលិតនៅក្នុងស្រុកមានការគាំទ្រច្រើននៅលើទីផ្សារអន្តរជាតិ ។
តាមស្ថិតិដែលបានទទួល
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា
រយៈពេល១១ខែនៃឆ្នាំ២០២៥
កម្ពុជាអាចនាំចេញសំបកកង់រថយន្តមានតម្លៃដល់ទៅ១.២១៩លានដុល្លារ
កើនឡើងជិត៤៤៧លានដុល្លារ ឬស្មើនឹង ជិត៥៨ភាគរយ ។
ក្រៅពីសំបកកង់
នៅក្នុងរយៈពេលដដែលនេះ
កម្ពុជាក៏អាចនាំគ្រឿងបន្លាស់រថយន្តមានតម្លៃសរុបជាង២៦៤
លានដុល្លារ មានកំណើនកើនឡើងប្រមាណជា ជាង១០ភាគរយផងដែរ ៕
Tags:
សេដ្ឋកិច្ច

