រាជធានីភ្នំពេញ
៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី
ឧត្តមភរិយា បានអញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាល
ដែលរងរបួសក្នុងសមរភូមិ
និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
។
សម្តេចធិបតី បានថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន
វីរកងទ័ព និងវីរនគរបាលទាំងអស់
ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង
និងសូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលរងរបួស
ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ
និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច
និងត្រឡប់ទៅលំនៅដ្ឋានវិញ ។
ជាមួយគ្នានេះ សម្តេចធិបតី
ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច
និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ
និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានសហការ
ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន
និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន
រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ៕
Tags:
ដំណោះស្រាយ


