បណ្ដេញជន​ជាតិចិន ៣៣១នាក់ ចេញពីកម្ពុជា

 


ភ្នំពេញ  ជនជាតិចិន ៣៣១នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។




សមត្ថកិច្ចនិយាយថា យោងតាមអនុវត្តតាមអនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនាអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣៣១នាក់ (ស្រី១៦នាក់




សមត្ថកិច្ចបន្តថា ជនជាតិចិនទាំង៣៣១នាក់ខាងលើ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ខេត្តកណ្តាល (ដោយ BBN04)








أحدث أقدم