ស្មៀនឃុំតាសាល ​ស្រុកឱរ៉ាល់បេីកឡានទាំងស្រវឹងបុកមនុស្សស្លាប់និងរបួស ត្រូវបានឃាត់ខ្លួន

 


ស្មៀនឃុំតាសាល ​ស្រុកឱរ៉ាល់បេីកឡានទាំងស្រវឹងបុកមនុស្សស្លាប់និងរបួស ត្រូវបានឃាត់ខ្លួន


កំពង់ស្ពឺ​ ​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ កណ្ដាលក្រុងច្បាមនរង្វង់មូលវិមានឯករាជ្យ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួស្រាល ក្នុងករណីរថន្តបើកបុកម៉ូតូពីក្រោយ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លើផ្លូវលេខ១៤៣ ជិតវិមានឯករាជ្យ ស្ថិតនៅភូមិទួលគកសង្កាត់ស្វាក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។




តាមការបញ្ជាក់ពីសមត្ថកិច្ច​ នៅមុនពេលកើតហេតុគេបានឃេីញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA RA​LLY ពណ៌សផ្លាកលេខ ភ្នំពេញ 2B​K-9781  ដែលអ្នកបើកបរឈ្មោះ​ មិន ហេង ភេទប្រុស អាយុឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរស្មៀនឃុំតាសាល ដោយមានសារជាតិស្រវឹង​ 0,92​ mg/L បានបើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង​ 




សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូពីក្រោ​ ម៉ូតូទី១ ម៉ាក HON​DA DREAM 125​CC ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1F​-6117 អ្នកបើកបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ (ស្លាប់នៅនឹងកន្លែងរស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងម៉ូតូទី២​ ម៉ាក HONDA BEAT 110CC ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែ ស្រីទី ភេទស្រី អាយុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្រស់សាលា ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដែលបើកបរក្នុងទិសដៅស្របគ្នា  





ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលចរាចរណ៍​ បានចុះទៅដល់កន្លែងកេីតហេតុ​ និងបានចំណាត់ការឃាត់ខ្លួនអ្នកបេីកបររថយន្ដខាងលេី​ និងបានបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោក​ ខេត្ដកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធី,​ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ដ​ ,ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារនៃសពដេីម្បីធ្វេីបុណ្យតាមប្រពៃណី​ (ដោយ BBN04)



Previous Post Next Post