ស្មៀនឃុំតាសាល ​ស្រុកឱរ៉ាល់បេីកឡានទាំងស្រវឹងបុកមនុស្សស្លាប់និងរបួស ត្រូវបានឃាត់ខ្លួន

 


ស្មៀនឃុំតាសាល ​ស្រុកឱរ៉ាល់បេីកឡានទាំងស្រវឹងបុកមនុស្សស្លាប់និងរបួស ត្រូវបានឃាត់ខ្លួន


កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​ កណ្ដាលក្រុ​ងច្បា​រ​មន​រង្វង់មូលវិមានឯករាជ្យ បណ្ដា​លឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ​នឹងកន្លែ​ងកេីតហេតុ​និងម្នាក់ទៀតរងរបួ​ស​ស្រាល ក្នុងករណីរថ​យ​ន្តបើកបុ​កម៉ូតូ​ពីក្រោយ កើតឡើងកាលពីវេ​លាម៉ោង៦និង​៣០​នាទី​ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ លើផ្លូវលេខ១៤៣ ជិតវិមានឯករាជ្យ ស្ថិត​នៅភូមិទួលគកសង្កាត់ស្វា​យ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។




តាមការបញ្ជាក់ពី​សមត្ថកិច្ច​ នៅមុនពេលកើតហេតុគេបានឃេីញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA RA​LLY ពណ៌សផ្លាកលេខ ភ្នំពេញ 2B​K-9781  ដែលអ្នក​បើកបរឈ្មោះ​ មិន ហេង ភេទប្រុស អា​យុ​៥​៦​ឆ្នាំ រស់នៅ​ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ា​ល់ ខេត្តកំពង់ស្ពឺ មុខរបរស្មៀនឃុំតាសាល ដោយមានសា​រជាតិស្រវឹង​ 0,92​ mg/L បានបើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង​ ។




សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចកើត​ហេតុ​បានជ្រុលទៅបុកម៉ូតូពីក្រោ​យ​ ម៉ូតូទី១ ម៉ាក HON​DA DREAM 125​CC ពណ៌ខ្មៅ ផ្លាកលេខ កំ​ពង់ស្ពឺ 1F​-6117 អ្នក​បើ​កបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អា​យុ ៤៥ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅភូមិអំពែ​ភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងម៉ូតូទី២​ ម៉ាក HONDA BEAT 110CC ពណ៌ខ្មៅផ្លាក​លេខភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែ​ម ស្រីទី ភេទស្រី អា​យុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅ​ភូមិត្រស់សាលា ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដែលបើកបរក្នុង​ទិសដៅស្របគ្នា ។ 





ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលចរាចរណ៍​ បា​នចុះទៅដល់ក​ន្លែ​ងកេីតហេតុ​ និងបានចំណាត់ការឃាត់ខ្លួនអ្នកបេីកបររថយន្ដខាងលេី​ និងបានបញ្ជូនមកការិយាល័យចរា​ចរណ៍ផ្លូវគោក​ ខេត្ដកំពង់ស្ពឺ ដេីម្បី​ចាត់ការតាមនីតិវិធី,​ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅ​កាន់មន្ទីរពេទ្យខេត្ដ​ ,ចំពោះសពបាន​ប្រគ​ល់ជូនក្រុមគ្រួ​សារនៃសពដេីម្បីធ្វេីបុណ្យតាមប្រពៃណី​ ៕(ដោយ BBN04)



أحدث أقدم