ភ្លើងឆេះផ្ទះច្រើនបន្ទប់ នៅម្តុំផ្លូវរថភ្លើងបឹងកក់ មិនដឹងមូលហេតុ

 


ភ្នំពេញ  មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចករើនបន្ទប់ កើតឡើងនៅផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមិនទាន់ដឹងពីមូលហេតុ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ 




សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះភេទ ចាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរម្ចាស់ផ្ទះជួល  ប្រភេទសំណង់ដែលឆេះជាបន្ទប់ឈើប្រក់ស័ង្កសី ទំហំ ០៣ម៉ែត្រគុណនឹង០៤ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ឈើប្រក់ស័ង្កសីចំនួន ០៥បន្ទប់ ហើយឆេះរាលដាលដល់ផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង និងផ្ទះថ្មចំនួន ០១ជាន់ ស្មើនឹង ០៣បន្ទប់ តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ 




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៤ឡាន និង រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៩និង៤០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)









Previous Post Next Post