ថ្ងៃអាទិត្យម្សិលមិញ នៅភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើង២លើក

 


ភ្នំពេញ  មានករណីគ្រោះអគ្គិភ័យកើតឡើង២លើកកាលពីថ្ងៃអាទិត្យម្សិលមិញ នៅចំណុចសាលារៀនអន្តរជាតិ ប៊ើខឹលី សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង នៅចំណុចរោងចក្រទឹកកក លី ឆង ស្ថិតនៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ ឆេះខូចខាតសម្ភារៈមួយចំនួន តែពុំបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។


ករណីទី១-មានករណីអគ្គីភ័យឆេះផ្លាកប៉ាណូសាលារៀនអន្តរជាតិ ប៊ើខឹលី ផ្ទះលេខ២២អា ផ្លូវ២៧៣ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃអាទិត្យ ទី២២ ខែមីនា​ ឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី 


សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ​ អោក រដ្ឋា​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងសាលា អគារសំណង់ដែលឆេះសង់អំពីថ្មបេតុង មានទំហំ២២ម៉ែត្រគុណនឹង៣០ម៉ែត្រ ​បណ្តាលឱ្យឆេះផ្លាកអក្សរប៉ាណូសាលាចំនួន ០១ផ្ទាំង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងពុំមានមនុស្សរងរបួសឡើយ។


ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៥និង៤០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល។ 




ករណីទី២-មានករណីអគ្គីភ័យឆេះរោងចក្រទឹកកក លី ឆង ស្ថិតនៅដីឡូតិ៍លេខ៤១៩ ផ្លូវលេខ៩០៧ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី២២ ខែមីនា​ ឆ្នាំ២០២៦ ដោយមូលហេតុលេចធ្លាយហ្គាស់អាម៉ូញ៉ាក់ទឹកកកអនាម័យ 


សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ​ លី ឆង​ ភេទប្រុស​ អាយុ ៦៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរម្ចាស់រោងចក្រទឹកកក ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុងប្រក់ស័ង្កសីមានទំហំ៥០ម៉ែត្រគុណនឹង៥០ម៉ែត្រ ​បណ្តាលឱ្យលេចធ្លាយហ្គាស់ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរ តែសមត្ថកិច្ចអះអាងបឋមថា ពុំបណ្តាលឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ឡើយ 


ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន និងរថយន្តជំនួយសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកគីឡូម៉ែត្រលេខ៦ សម្ដេចឳមួយគ្រឿង ហើយពន្លត់ចប់នៅម៉ោង១០និង១៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)











أحدث أقدم