ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកួរស្រូវ៣ ខណ្ឌដង្កោ

 




ភ្នំពេញ  មានករណីអគ្គីភ័យផ្ទះពើរដ្ឋកើតឡើង នៅចំណុចបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៤៨ ផ្លូវ១៥ភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ នៅវេលាម៉ោង៦និង ០៥នាទីយប់ ថ្ងៃចន្ទ ទី៣០ខែមីនា​ ឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី 




សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ​ ហម ស្រេងភេទប្រុស​ អាយុ៧៩ឆ្នាំ​ ជនជាតិខ្មែរ 

មុខរបរលក់ចាប់ហួយ  ប្រភេទសំណង់ដែលឆេះសង់ពីថ្មមានទំហំ០៤ម៉ែត្រគុណនឹង១២ម៉ែត្រ ​បណ្តាលឱ្យឆេះបន្ទប់ដេកចំនួន ០១បន្ទប់ ,ម៉ាស៊ីនត្រជាក់ ,គ្រែពូ ,ទូខោអាវ និងសម្ភារៈប្រើប្រាស់មួយចំនួន តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ០៣ គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ០២ឡាន និង រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងនិងរថយន្តបុរីពិភពថ្មី១គ្រឿងប្រើប្រាសទឹកអស់ចំនួន​ ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ៦និង៥៤ នាទីយប់នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)






Previous Post Next Post