រាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យកើតឡើង២លើក គឺឆេះឡានបេតុងក្រឡុកសុីម៉ង់ត៍និងតូបលក់កាហ្វេទំនើប

 


ភ្នំពេញ  មានករណីគ្រោះអគ្គិភ័យកើតឡើង២លើកនៅរាជធានីភ្នំពេញ គឺទី១-ឆេះឡានបេតុងក្រឡុកសុីម៉ង់ត៍កើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង និងទី២-ឆេះតូបលក់កាហ្វេ​ Gelatofix​ ផ្លូវមាត់ទន្លេកោះនរា នាថ្ងៃទី១ឆ្លងចូលថ្ងៃទី២ខែមេសាឆ្នាំ២០២៦ 




ករណីទី១-មានករណីអគ្គីភ័យឆេះឡានបេតុងក្រឡុកសុីម៉ង់ត៍ កើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល នៅវេលាម៉ោង៦និង២០ នាទីយប់ ថ្ងៃពុធ ទី១ខែមេសា ឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី 




សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តឈ្មោះ​ អាន សុខហេង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត។រថយន្តដែលឆេះជាប្រភេទឡានបេតុងក្រឡុកសុីម៉ង់ត៍ អុីស៊ុយៗ ​បណ្តាលឱ្យឆេះកាប៊ីនឡានអស់ទាំងស្រុង តែពុំមានមនុស្សរងរបួសឡើង។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន  គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ១ឡាន និងរថយន្តជំនួយ ៧០ចំនួន  គ្រឿងនិងរថយន្តសង្ឃឹមថ្មី១គ្រឿងប្រើប្រាសទឹកអស់ចំនួន​ ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៧និង៥នាទីយប់នាថ្ងៃខែ ឆ្នាំដដែល។ 




ករណីទី២-មានករណីអគ្គីភ័យ​ មួយកន្លែងកើតឡើងនៅចំណុចតូបលក់កាហ្វេ​ Gelatofix​ទំនើប ផ្លូវមាត់ទន្លេកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០២​ ខែមេសា ឆ្នាំ២០២៦ មូលហេតុឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ​ 




សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ​ អាន​ សីហា​ ភេទប្រុស​ អាយុ ៣៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរអាជីវករ​  ប្រភេទសំណង់ដែលឆេះសង់អំពីដែកប្រក់ស័ង្កសី​ មានទំហំ​ ២ម៉ែត្រគុណនឹង៤ម៉ែត្រ បណ្តាលឱ្យឆេះតូបលក់កាហ្វេទាំងស្រុងតែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ 




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ០២ឡាន និង រថយន្តជំនួយទីក្រុងកោះពេជ្រ​ ចំនួន០២គ្រឿង,​ រថយន្តកោះនរា​ ចំនួន០១គ្រឿង​ ពុំបានប្រើប្រាស់ទឹក​ ហើយពន្លត់ចប់នៅម៉ោង៦និង០៥នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)






Previous Post Next Post