ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យកើតឡើង២លើកនៅរាជធានីភ្នំពេញ គឺទី១-ឆេះឡានបេតុងក្រឡុកសុីម៉ង់ត៍កើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង និងទី២-ឆេះតូបលក់កាហ្វេ Gelatofix ផ្លូវមាត់ទន្លេកោះនរា នាថ្ងៃទី១ឆ្លងចូលថ្ងៃទី២ខែមេសាឆ្នាំ២០២៦ ។
ករណីទី១-មានករណីអគ្គីភ័យឆេះឡានបេតុងក្រឡុកសុីម៉ង់ត៍ កើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល នៅវេលាម៉ោង៦និង២០ នាទីយប់ ថ្ងៃពុធ ទី១ខែមេសា ឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។
សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តឈ្មោះ អាន សុខហេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត។រថយន្តដែលឆេះជាប្រភេទឡានបេតុងក្រឡុកសុីម៉ង់ត៍ អុីស៊ុយៗ បណ្តាលឱ្យឆេះកាប៊ីនឡានអស់ទាំងស្រុង តែពុំមានមនុស្សរងរបួសឡើង។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១ គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ១ឡាន និងរថយន្តជំនួយ ង៧០ចំនួន ២ គ្រឿងនិងរថយន្តសង្ឃឹមថ្មី១គ្រឿងប្រើប្រាសទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៧និង៥នាទីយប់នាថ្ងៃខែ ឆ្នាំដដែល។
ករណីទី២-មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅចំណុចតូបលក់កាហ្វេ Gelatofixទំនើប ផ្លូវមាត់ទន្លេកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ មូលហេតុឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ អាន សីហា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ។ ប្រភេទសំណង់ដែលឆេះសង់អំពីដែកប្រក់ស័ង្កសី មានទំហំ ២ម៉ែត្រគុណនឹង៤ម៉ែត្រ បណ្តាលឱ្យឆេះតូបលក់កាហ្វេទាំងស្រុងតែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹអស់ចំនួន ០២ឡាន និង រថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង, រថយន្តកោះនរា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក ហើយពន្លត់ចប់នៅម៉ោង៦និង០៥នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)











