ឃាត់ខ្លួនមេក្លោងធំម្នាក់និងបក្ខពួកសរុប៧នាក់ ពាក់ព័ន្ធគ្រឿងញៀននៅខេត្តតាកែវ

 


តាកែវ  កម្លាំងនគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយឃាត់ខ្លួនមេក្លោងធំ ១នាក់ រួមនឹងបក្ខពួកសរុប៧នាក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។


លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគហរឿងញៀន បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បង្កឲ្យសម្ថតកិច្ចរងគ្រោះចំនួន ២រូប បច្ចុប្បន្នកំពុងជញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។




លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ គូសបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំធ្វើការជួញដូរយ៉ាងសកម្ម ១នាក់ឈ្មោះ រាជ  វត្ថុតាងចាប់យករួមមាន -គ្រឿងញៀនមួយចំនួន-កាំភ្លើងខ្លី ចំនួន ០៣ដើម-គ្រាប់កាំភ្លើង មួយចំនួននិង៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង។


បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕(ដោយ BBN04)



Previous Post Next Post