ឆេះឃ្លាំងស្តុកសម្ភារៈ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មិនដឹងមូលហេតុ

 


ភ្នំពេញ  មានករណីអគ្គីភ័យឆេះឃ្លាំងស្តុកសម្ភារៈ កើតឡើងនៅផ្លូវលេខ៧២ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង៤និង០៦នាទីល្ងាច ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ មូលហេតុឆេះកំពុងស្រាវជ្រាវ 


សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឃ្លាំងឈ្មោះ ទ្រី សុខលី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ១០០ម៉ែត្រគុណនឹង៣០ម៉ែត្រ បណញតាលឱ្យឆេះឃ្លាំងថ្មប្រក់ស័ង្កសីចំនួន០១ឃ្លាំងរថយន្តចំនួន ០១គ្រឿងម៉ូតូចំនួន ០១គ្រឿង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះរោលជញ្ជាំងផ្ទះថ្មចំនួន ០២ខ្នងផងដែរ តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។


ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ឡាន និង រថយន្តជំនួយកងពលតូចង៧០ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៥និង៤០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)















Previous Post Next Post