ឧត្ដរមានជ័យ ៖ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន ៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នាព្រឹកថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ ដោយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះទី១។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ កាវ លីឃុន ភេទប្រុស អាយុ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រគុណនឹង៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារ:ប្រេីប្រាស់ចំនួន ។ អ្នកស្លាប់ឈ្មោះកាវ ស៊ូហេង ភេទស្រី អាយុ ៤៥ ឆ្នាំ។
ម្ចាស់ផ្ទះទី២-ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧មែត្រគុណនឹង៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿងលាយស័ង្កសី ខូចខាតទាំងស្រុងនិងសម្ភារ:ប្រេីប្រាស់មួយចំនួនធំ។
ម្ចាស់ផ្ទះទី៣-ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រគុណនឹង៨០មែត្រ សាងសង់ពី ឈេីលេីថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះទី១ ហើយករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរ៉ឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុងនៅម៉ោង០៧និង៤០ នាទីព្រឹកនេះ នាថ្ងៃ ខែ ឆ្នាំ ដដែល៕(ដោយ BBN04)





