ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះយានដ្ឋានជួសជុលរថយន្ត នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះមាស ភក្តី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នកគ្រប់គ្រង ។ ប្រភេទសំណង់ដែលឆេះសង់អំពីដែកប្រក់ស័ង្កសី មានទំហំ ១៣ម៉ែត្រគុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះ០១រោង រួមមានរថយន្តចំនួន ០១គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, ម៉ាស៊ីនរថយន្តចំនួន ០៣គ្រឿង, ប៉ុងជួសជុលរថយន្តចំនួន ០១គ្រឿង និងសម្ភារ:គ្រឿងបន្លាស់រថយន្តមួយចំនួនទៀត តែពុំមានមនុស្សរងរបួសឡើយ។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន និងរថយន្តជំនួយកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស០១ឡាន ដោយពន្លត់ចប់នៅម៉ោង ១១និង៥០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)













