រលកកម្ដៅបង្កឱ្យបង្គា និង ក្ដាមងាប់យ៉ាងច្រើននៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម

 


វៀតណាម  រលកកម្ដៅដ៏អូសបន្លាយបានបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កសិករវារីវប្បកម្មនៅក្នុងខេត្តកាម៉ៅ(Ca Mau) នៃតំបន់ដីសណ្តទន្លេមេគង្គ ដោយបង្គា និងក្ដាមបានងាប់ទ្រង់ទ្រាយធំ ខណៈដែលទឹកស្រះរីងស្ងួត និងកម្រិតជាតិប្រៃកើនឡើង។


ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្គាខ្លាអាយុ ៧០ ថ្ងៃ ប្រមាណពាក់កណ្តាលនៅក្នុងស្រះទំហំ  ហិកតា របស់លោកហ៊ូ មិញ អ៊ុត (Huu Minh Ut) នៅឃុំតាន់ឡុក (Tan Loc) បានងាប់។ កម្ដៅដ៏ខ្លាំងក្លាបានធ្វើឱ្យទឹកឆាប់ហួត ហើយការផ្លាស់ប្តូរបរិស្ថានភ្លាមៗបានធ្វើឱ្យបង្គាចុះខ្សោយ ដែលនាំឱ្យមានការងាប់រាលដាលយ៉ាងខ្លាំង។


លោក អ៊ុត បាននិយាយថា «ប្រសិនបើលក្ខខណ្ឌអំណោយផល ខ្ញុំអាចរកចំណូលបានប្រហែល ៥០ លានដុង(.៨៩៧ ដុល្លារអាមេរិកក្នុងរយៈពេលពីរខែ។ ប៉ុន្តែឥឡូវនេះ ប្រាក់វិនិយោគជិត ១០ លានដុងរបស់ខ្ញុំត្រូវរលាយបាត់អស់ហើយ»


នៅឃុំដាតម៉ូយ (Dat Moi) លោក ដាំង អាន ហុង (Dang An Hung) បាននិយាយថា ការងាប់សត្វក្ដាមដោយសារកម្ដៅចាប់តាំងពីខែកុម្ភៈមក គឺជាបញ្ហាដែលកើតឡើងដដែលៗរៀងរាល់ឆ្នាំ។ កាលពីប្រហែលមួយខែមុន ក្ដាមដែលចិញ្ចឹមក្នុងស្រះបង្គាទំហំជាង  ហិកតារបស់លោក បានចាប់ផ្តើមងាប់បន្តិចម្តងៗ រហូតដល់ងាប់ស្ទើរតែទាំងអស់ ដែលបណ្តាលឱ្យខាតបង់ថវិករាប់សិបលានដុង។


ភាគខាងត្បូងប្រទេសវៀតណាមបានកំពុងប្រឈមនឹងអាកាសធាតុដ៏ក្តៅហួតហែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសីតុណ្ហភាពនៅក្នុងខេត្តមួយចំនួនបានហក់ឡើងលើសពី ៣៧ អង្សាសេ។


កសិករបានលើកឡើងថា កម្ដៅខ្លាំងបានជំរុញឱ្យស្លែលូតលាស់យ៉ាងលឿន។ នៅពេលដែលស្លែទាំងនោះងាប់ វានឹងធ្វើឱ្យលក្ខខណ្ឌទឹកមិនស្ថិតស្ថិរ បង្កើតបានជាបរិយាកាសអំណោយផលដល់ការផ្ទុះឡើងនៃជំងឺ។




ស្ថានភាពនេះកំពុងកើតឡើងនៅពាសពេញផ្នែកជាច្រើននៃខេត្តកាម៉ៅ ខណៈដែលតំបន់នេះឈានចូលដល់រដូវកាលចិញ្ចឹមចម្បង ដោយផ្ទៃដីវារីវប្បកម្មកំពុងពង្រីកយ៉ាងឆាប់រហ័ស ដែលត្រឹមតែការចិញ្ចឹមបង្គាមួយមុខមានផ្ទៃដីលើសពី៤២២.០០០ ហិកតា ទៅហើយ។


តាមតួលេខស្ថិតិបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំមក ផ្ទៃដីវារីវប្បកម្មជាង .៣០០ ហិកតា ត្រូវបានរងផលប៉ះពាល់ដែលក្នុងនោះភាគច្រើនមានការខាតបង់លើសពី ៧០ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះរួមមាន កសិដ្ឋានបង្គាឧស្សាហកម្ម និងពាក់កណ្តាលឧស្សាហកម្មជិត ២៤៧ ហិកតា កសិដ្ឋានបង្គាបែបប្រពៃណីប្រហែល ៩៧ ហិកតា កសិដ្ឋានចិញ្ចឹមក្ដាមជាង ៣៩០ ហិកតា និងប្រហែល ៥៩នៃការខូចខាតគឺបណ្តាលមកពីអាកាសធាតុខ្លាំង ហើយចំណែកដែលនៅសល់គឺបណ្តាលមកពីជំងឺ។


មន្ទីរកសិកម្ម និងបរិស្ថាន បានផ្តល់ប្រឹក្សាដល់អាជ្ញាធរមូលដ្ឋានឱ្យអនុវត្តវិធានការបង្ការ និងត្រួតពិនិត្យជំងឺ ព្រមទាំងបញ្ជូនមន្ត្រីចុះទៅប្រមូលសំណាក និងណែនាំកសិករអំពីការរៀបចំស្រះ ការសម្លាប់មេរោគ និងការស្តារបរិស្ថានឡើងវិញ។


អាជ្ញាធរក៏បានផ្តល់អនុសាសន៍ឱ្យមានការកែសម្រួលតារាងពេលវេលានៃការដាក់កូនពូជ និងការប្រកាន់យកគំរូចិញ្ចឹមតាមដំណាក់កាល ដើម្បីកាត់បន្ថយហានិភ័យផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកាម៉ៅបានស្នើសុំរដ្ឋាភិបាលមជ្ឈិមឱ្យផ្គត់ផ្គង់សារធាតុ ក្លរីន (Chlorine) ចំនួន ៥០ តោន ពីឃ្លាំងបម្រុងជាតិ ដើម្បីយកមកព្យាបាលបរិស្ថានស្រះ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ៕(ដោយ ពិសដ្ឋ សំណាង)



Previous Post Next Post