ឃាត់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីទទួលផលចោរកម្មនិងរារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួន

 


កំពង់ស្ពឺ​ ៖ ឃាត់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីទទួលផលចោរកម្មនិងរារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួន បង្កការភ្ញាក់ផ្អើលនៅចំណុ​ច​ភូ​មិអង្គរោង​ ឃុំម​ហាឬស្សី​ ស្រុកគ​ង​ពិ​សី​ ខេត្ដកំ​ពង់ស្ពឺ​ កាលពីយប់ថៃ្ងទី៤​ ខែមេសា​ ឆ្នាំ២០២៦​ ។ 




សមត្ថកិច្ចនិយាយថា ដោយទទួលបានបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគង​ពិ​សី​ បា​នសហការជាមួយកម្លាំងនគរបាលខេត្ដព្រៃវែង​ ឃាត់ខ្លួន​បក្ខពួកមុខស​ញ្ញា​(អ្នក​ទទួ​ល​ផល​ចោរកម្ម)ទិញ​រថយន្ដដែលចោរបា​នលួចយ​ក​មកពីខេត្ដព្រៃវែង​ គឺរថយន្ដ​ ម៉ាក​ Hy​undai ទម្ងន់​ ២,៥​តោន​ ដែលទទួ​លទិញពីជនល្មើស ក្នុងត​ម្លៃ ១៦​០០​ដុ​ល្លារ ហើយគាត់បានល​ក់បន្ត២​៣​០០ដុល្លារ​រ​ថយន្ដគ្មា​នឯក​សា​រច្បាប់ដេីម​ ។




សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្ដិការកម្លាំងសមត្ថកិច្ចបានឃាត់មុខ​សញ្ញាទទួលទិ​ញ​ផលចោរកម្ម(យោងតាមការច​ង្អុ​ល​ប​ង្ហាញពីមុខសញ្ញាដែលសម​ត្ថ​កិ​ច្ចដឹកមកជាមួយ)​ ដែល​មាន​ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ មុខរបរ​ ទិ​ញលក់រថយន្ដ​ដោះបំបែកគ្រឿងលក់​(​កាប់សាច់)​។ ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវ​ប្រជាពល​រដ្ឋចម្រុះរួមជាមួយអ្នកធ្វេីដំ​ណេី​រ​បាន​មកឈរមេីលផ្អេី​លឈូរឆរនិងបានធ្វេីសកម្មភាពឡោ​មព័ទ្ធ​រារាំងសមត្ថកិច្ច​ គោលបំណងរំដោះជ​នស​ង្ស័យមុខ​ស​ញ្ញាចោរកម្ម​ មិនឱ្យសមត្ថកិច្ចអនុវត្ដ។ 




សមត្ថកិច្ចបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបាន៣នាក់រួមមាន ១-ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ អា​យុ​ ៣០ឆ្នាំ​ មុខរបរទិញលក់រថយន្ដ​ អ្នកទទួលផលចោរកម្ម, ២-ឈ្មោះ​ ថាត​ តេងណេង​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ អ្នករារាំង និង ៣-ឈ្មោះ​ ហួន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ អ្នករារាំង​ ។




ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័​ទ្ធក្នុងគោលបំណងដេីម្បីការពាររា​រាំ​ងដល់សមត្ថកិច្ចមិនឱ្យអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខស​ញ្ញាទទួ​ល​ផ​លចោរកម្ម​ទិញរថយន្ដពីចោរ​ និងបក្ខពួក​។ 


បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់​ បានបញ្ជូនទៅកាន់ស្នង​ការដ្ឋាននគរបាលខេត្ដព្រៃវែង​ ដេីម្បីចាត់ការតាមនីតិវិធី​ច្បាប់៕( ដោយ BBN04)








Previous Post Next Post