ភ្លើងឆេះឃ្លាំងដេគ័រនៅសង្កាត់គោកឃ្លាង មិនដឹងមូលហេតុ

 


ភ្នំពេញ  មានករណីគ្រោះអគ្គីភ័យមកើតឡើងនៅចំណុចឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង១ឧសភា ភូមិច្រេសសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង៦និង១៣នាទីល្ងាច ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២៦ មិនទាន់ដឹងមូលហេតុកំពុងស្រាវជ្រាវ 






សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះភាគ ចាន់ដែន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាង ( តំណាងម្ចាស់ឃ្លាំង ប្រភេទសំណង់ដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យឆេះឃ្លាំងដេគ័រចំនួន ០១ខ្នងឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់សង់ពីថ្មប្រក់ស័ង្កសីចំនួន ០១ខ្នងរថយន្តចំនួន០៣គ្រឿងម៉ូតូចំនួន ០៥គ្រឿងនិងឆេះរោងដែកប្រក់ស័ង្កសីទំហំ ១០ម៉ែត្រគុណនឹង១០ម៉ែត្រចំនួន០១រោង(ខូចខាត០៥%) និងបណ្តាលឱ្យរបួសមនុស្សឈ្មោះ អូក គឹមឡេង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្រ្តីពន្លត់អគ្គិភ័យ 


ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤៧ឡាន និងរថយន្តជំនួយកងរាជអាវុធហត្ថ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន , រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ,រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ហើយពន្លត់ចប់នៅម៉ោង១១និង៥៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)










أحدث أقدم