លោកត្រាំគំរាម «កម្ទេច» ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ចោល ប្រសិនបើផុតកំណត់ឱសានវាទដោយគ្មានកិច្ចព្រមព្រៀង

 


..អា  កាលពីថ្ងៃទី៧ ខែមេសា អ៊ីរ៉ង់បានថ្លែងថា ខ្លួនចង់ឱ្យមានការបញ្ចប់សង្គ្រាមជាស្ថាពរជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ហើយបានច្រានចោលការដាក់សម្ពាធឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសនេះអាចនឹងត្រូវ «កម្ទេចចោល» ប្រសិនបើមិនគោរពតាមឱសានវាទដែលលោកបានកំណត់នៅយប់ថ្ងៃទី៧ ខែមេសា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងទេនោះ។


យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្នុងការឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល រដ្ឋាភិបាលក្រុងតេហេរ៉ង់បានបដិសេធបទឈប់បាញ់ ហើយបានលើកឡើងថា ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍គឺជាជម្រើសចាំបាច់បំផុត។ ការឆ្លើយតបរបស់អ៊ីរ៉ង់មានចំនួន ១០ ប្រការ រួមមាន ការបញ្ចប់ជម្លោះក្នុងតំបន់ ពិធីសារសម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz ការលើកលែងទណ្ឌកម្ម និងការស្តារឡើងវិញ។


លោកត្រាំ ដែលបានគំរាមបង្អុរ «ភ្លើងនរក» លើទីក្រុងតេហេរ៉ង់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងត្រឹមម៉ោង  យប់(ម៉ោងនៅអាមេរិកខាងកើតថ្ងៃទី៧ ខែមេសា (ត្រូវនឹងម៉ោង  ព្រឹក ថ្ងៃទី៨ ខែមេសា នៅកម្ពុជាដើម្បីបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោកនោះ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ ហើយបានបញ្ជាក់ថា ឱសានវាទរបស់លោកគឺជាពាក្យចុងក្រោយ។


នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកត្រាំបាននិយាយថា អ៊ីរ៉ង់អាចនឹងត្រូវ «កម្ទេចចោល» ក្នុងរយៈពេលតែមួយយប់ «ហើយយប់នោះអាចជាយប់ស្អែក» ដោយលោកសំដៅទៅលើថ្ងៃទី៧ ខែមេសា។ លោកបានប្តេជ្ញាថានឹងបំផ្លាញរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់ ដោយមិនខ្វល់ខ្វាយពីក្តីបារម្ភដែលថា សកម្មភាពបែបនេះគឺជា«ឧក្រិដ្ឋកម្មសង្គ្រាម» ឬអាចធ្វើឱ្យប្រជាជនអ៊ីរ៉ង់ចំនួន ៩៣ លាននាក់ បែរខ្នងដាក់សហរដ្ឋអាមេរិកនោះឡើយ។




លោកត្រាំបានបន្ថែមថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ទេ «រាល់ស្ពានទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវកម្ទេច» នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែមេសា (ម៉ោងនៅអាមេរិកហើយ «រាល់រោងចក្រអគ្គិសនីទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ឈប់ដំណើរការ ឆេះ ផ្ទុះ និងលែងអាចប្រើប្រាស់បានជារៀងរហូត»


បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទច្រកសមុទ្រHormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិប្រហែលមួយភាគប្រាំនៃពិភពលោក។ ការក្តោបក្តាប់ផ្លូវទឹកនេះបានក្លាយជាឧបករណ៍ចរចាដ៏មានឥទ្ធិពលសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយរដ្ឋាភិបាលក្រុងតេហេរ៉ង់ហាក់មានការស្ទាក់ស្ទើរក្នុងការបោះបង់វាចោលដោយងាយៗ។


ប្រភពដែលដឹងពីសំណើនេះបានឱ្យដឹងថា ក្របខណ្ឌដែលសម្របសម្រួលដោយប៉ាគីស្ថានសម្រាប់ការបញ្ចប់សង្គ្រាមបានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ បន្ទាប់មកមានការចរចាលើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានទូលំទូលាយ ដែលត្រូវបញ្ចប់ក្នុងរយៈពេលពី ១៥ ទៅ ២០ ថ្ងៃ។


អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ការទាមទាររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ «មិនគួរត្រូវបានបកស្រាយថាជាសញ្ញានៃការចុះចាញ់នោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ខ្លួនក្នុងការការពារជំហររបស់ខ្លួន» លោកបានបន្ថែមថា ការទាមទារមុនៗរបស់អាមេរិក ដូចជាផែនការ ១៥ ចំណុច ត្រូវបានបដិសេធដោយសារតែវាមានលក្ខណៈ «ជ្រុលហួសហេតុ»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم