លោកត្រាំបង្ខំឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ

 


..អា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នោះទេ លោកថាប្រទេសនេះនឹង "រស់នៅក្នុងឋាននរក"


លោកត្រាំបានបង្ហោះសារទាមទារនេះនៅលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ។ លោកបានទម្លាយឱ្យដឹងនៅដើមថ្ងៃដដែលនោះថា កងកម្លាំងអាមេរិកបានជួយសង្គ្រោះសមាជិកក្រុមអាកាសយានិកនៃយន្តហោះចម្បាំងម្នាក់ ដែលបានបាត់ខ្លួន ចាប់តាំងពីយន្តហោះនោះត្រូវបានបាញ់ទម្លាក់នៅលើទឹកដីអ៊ីរ៉ង់។


លោកត្រាំបានព្រមានថា៖ «ថ្ងៃអង្គារ នឹងក្លាយជា "ថ្ងៃរោងចក្រអគ្គិសនីនិងជា "ថ្ងៃស្ពានដែលនឹងចប់រួមគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ វានឹងមិនដែលមានអ្វីដូចនេះពីមុនមកឡើយ!!!»


កាលពីថ្ងៃទី ២៦ ខែមីនា លោកត្រាំបានប្រកាសតាមរយៈបណ្តាញសង្គមថា កងកម្លាំងអាមេរិកនឹងមិនវាយប្រហារលើមូលដ្ឋានថាមពលរបស់អ៊ីរ៉ង់ រហូតដល់ម៉ោង  យប់ ថ្ងៃទី  ខែមេសា (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក)




កងទ័ពអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានវាយប្រហារលើ ស្ពាន B1 របស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីកម្ទេចផ្លូវផ្គត់ផ្គង់យោធាដែលបានគ្រោងទុក។


នៅក្នុងសារបង្ហោះតាមបណ្តាញសង្គមមួយផ្សេងទៀតកាលពីថ្ងៃអាទិត្យ លោកត្រាំបានបង្ហាញថា លោកនឹងធ្វើសន្និសីទសារព័ត៌មានជាមួយមន្ត្រីយោធានៅការិយាល័យពងក្រពើ នៅម៉ោង  រសៀល ថ្ងៃចន្ទ។ គេរំពឹងថា លោកនឹងប្រើប្រាស់ឱកាសនេះ ដើម្បីពន្យល់អំពីប្រតិបត្តិការសង្គ្រោះសមាជិកក្រុមអាកាសយានិកនៃយន្តហោះចម្បាំង F-15


ប្រធានាធិបតីរូបនេះបាននិយាយថា នាយទាហានដែល "រងរបួសធ្ងន់និង "មានភាពក្លាហានបំផុតរូបនោះ ត្រូវបានទាញចេញពី "ជ្រៅនៅក្នុងតំបន់ភ្នំនៃប្រទេសអ៊ីរ៉ង់" លោកបានបន្ថែមថា៖ «យោធាអ៊ីរ៉ង់បានតាមរកយ៉ាងខ្លាំង ក្នុងចំនួនដ៏ច្រើន ហើយបានចូលទៅកៀកមែនទែន»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم