បុរសជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិន ពាក់ព័ន្ធ Online Scams

 


ភ្នំពេញ  បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិន ពាក់ព័ន្ធ Online Scams ដែលក្រសួងមហាផ្ទៃចេញផ្សាយនៅរសៀលថ្ងៃទី១មេសាឆ្នាំ២០២៦នេះ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។




កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែកន្លងមក។ 


ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដក សញ្ជាតិខ្មែរតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕(ដោយ BBN04)



أحدث أقدم