លោកត្រាំ ចង់ឱ្យមានការកែសម្រួលលើសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់

 


..អា  សារព័ត៌មានអាមេរិកមួយបានចុះផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឱ្យមានការកែប្រែសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ឯកសារនេះត្រូវបានគេរាយការណ៍ថា ត្រូវបានយកមកពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅឯបន្ទប់ស្ថានភាពគ្រាអាសន្ននៃសេតវិមានកាលពីថ្ងៃសុក្រ។


គេហទំព័រអាមេរិក Axios បានទម្លាយព័ត៌មាននេះកាលពីថ្ងៃសៅរ៍។ សារព័ត៌មាននេះបានស្រង់សម្តីដែលលើកឡើងដោយមន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់ និងប្រភពទីពីរម្នាក់ទៀតដែលទទួលបានព័ត៌មានសង្ខេបអំពីបញ្ហានេះ។


របាយការណ៍បានបន្តថា សេចក្តីព្រាងក្នុងទម្រង់បច្ចុប្បន្នរបស់វា រួមបញ្ចូលទាំងការប្តេជ្ញាចិត្តពីភាគីអ៊ីរ៉ង់ថានឹងមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែរបាយការណ៍បានចង្អុលបង្ហាញថា អនុស្សរណៈនេះមិនមានផ្ទុកនូវការធ្វើសម្បទានជាក់លាក់ណាមួយ (ការលះបង់ ឬការព្រមព្រៀងផ្តល់ឱ្យក្រៅពីចំណុចនេះនោះឡើយ។




របាយការណ៍បានស្រង់សម្តីមន្ត្រីរដ្ឋបាលរូបនោះដែលបាននិយាយថា លោកត្រាំចង់ឱ្យសេចក្តីព្រាងនេះរួមបញ្ចូលទាំងរបៀប និងពេលវេលាដែលសហរដ្ឋអាមេរិកនឹងទទួលបានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់។


ប្រភពដដែលក៏បានស្រង់សម្តីប្រភពទីពីរដែលបានពន្យល់ថា លោកត្រាំក៏ចង់កែសម្រួលផ្នែកខ្លះដែលទាក់ទងនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ។


មន្ត្រីរដ្ឋបាលរូបនោះបានកត់សម្គាល់នៅក្នុងរបាយការណ៍ថា កិច្ចព្រមព្រៀងនឹងត្រូវធ្វើឡើង។ បុគ្គលរូបនោះបាននិយាយថា ភាគីសហរដ្ឋអាមេរិកនឹងរង់ចាំ ដើម្បីឱ្យប្រធានាធិបតីអាចទទួលបាននូវអ្វីដែលលោកកំពុងស្នើសុំ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post