ការផ្ទុះរោងចក្រផលិតគ្រឿងអវកាសនៅកូរ៉េខាងត្បូង បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៥ នាក់

 


កូរ៉េខាងត្បូង  ការផ្ទុះមួយនៅឯរោងចក្រក្រុមហ៊ុនអវកាសមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង បានបណ្តាលឱ្យមនុស្ស  នាក់ស្លាប់ និង  នាក់ផ្សេងទៀតរងរបួស។


មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១១ ព្រឹកថ្ងៃចន្ទ នៅឯរោងចក្រ Hanwha Aerospace ក្នុងទីក្រុង Daejeon ភាគកណ្តាលនៃប្រទេស។




ក្រុមពន្លត់អគ្គិភ័យកំពុងតែបំពេញការងារដើម្បីពន្លត់ការឆាបឆេះនៅកន្លែងកើតហេតុ និងកំពុងវាយតម្លៃពីទំហំនៃការខូចខាត។


ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឱ្យដឹងថា ការផ្ទុះនេះមានពាក់ព័ន្ធនឹងឧបករណ៍រុញច្រានគ្រាប់រ៉ុកកែត។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post