លោកត្រាំហៅការចរចាជាមួយអ៊ីរ៉ង់ថា «វិជ្ជមានខ្លាំងណាស់» ហើយសហរដ្ឋអាមេរិកនឹង «នាំផ្លូវ» នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីថ្ងៃទី ៤ ខែឧសភា

 


..អា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី  ខែឧសភាថា «ការពិភាក្សាវិជ្ជមានខ្លាំងណាស់» កំពុងដំណើរការជាមួយអ៊ីរ៉ង់លើការស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ប៉ុន្តែយ៉ាងណាក៏ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលត្រូវបានរារាំងក្នុងពេលឆាប់ៗនេះ។


លោកត្រាំបាននិយាយថា «ប្រទេសនានាមកពីជុំវិញពិភពលោក» បានស្នើសុំជំនួយពីអាមេរិកក្នុងការបើកឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ និងចេញពីឈូងសមុទ្រពែក្ស។


លោកត្រាំបាននិយាយថា «ដើម្បីផលប្រយោជន៍របស់អ៊ីរ៉ង់ មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក យើងបានប្រាប់ប្រទេសទាំងនេះថា យើងនឹងនាំផ្លូវនាវារបស់ពួកគេដោយសុវត្ថិភាពចេញពីផ្លូវទឹកដែលមានការរឹតបន្តឹងទាំងនេះ ដើម្បីឱ្យពួកគេអាចបន្តអាជីវកម្មរបស់ពួកគេបានដោយសេរី និងប្រកបដោយប្រសិទ្ធភាព»


«ដំណើរការនេះ ពោលគឺ គម្រោងសេរីភាព នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ម៉ោងនៅមជ្ឈិមបូព៌ា»


លោកបានហៅវាថាជា «កាយវិការមនុស្សធម៌» ដោយនិយាយថា នាវាជាច្រើនដែលជាប់គាំង «កំពុងខ្វះខាតស្បៀងអាហារ និងអ្វីៗផ្សេងទៀតដែលចាំបាច់សម្រាប់ក្រុមនាវិកទ្រង់ទ្រាយធំដើម្បីអាចបន្តរស់នៅលើនាវាតាមរបៀបដែលមានសុខភាពល្អ និងអនាម័យ»




លោកត្រាំបាននិយាយនៅក្នុងសារដ៏វែងមួយនៅលើវេទិកា Truth Social របស់លោកថា «យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកនាវា និងក្រុមនាវិករបស់ពួកគេចេញពីច្រកសមុទ្រដោយសុវត្ថិភាព។ ក្នុងករណីទាំងអស់ពួកគេបាននិយាយថា ពួកគេនឹងមិនត្រឡប់មកវិញទេ រហូតទាល់តែតំបន់នោះមានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍» 


មុននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់ទូរទស្សន៍រដ្ឋថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានដាក់ជូនផែនការ ១៤ ចំណុច «ផ្តោតលើការបញ្ចប់សង្គ្រាម» ហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឆ្លើយតបទៅនឹងផែនការនោះនៅក្នុងសារមួយទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន។


លោក Baqaei បានប្រាប់ទូរទស្សន៍រដ្ឋថា «យើងកំពុងពិនិត្យមើលរឿងនេះ ហើយនឹងទទួលយកការឆ្លើយតបណាមួយដែលចាំបាច់ទាក់ទងនឹងវា»


ការចរចារវាងប្រទេសទាំងពីរត្រូវបានជាប់គាំងចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី  ខែមេសាដោយមានការចរចាសន្តិភាពដោយផ្ទាល់តែមួយជុំប៉ុណ្ណោះដែលបានធ្វើឡើងរហូតមកដល់ពេលនេះ។


លោកត្រាំបាននិយាយនៅលើវេទិកា Truth Social របស់លោកថា «ខ្ញុំដឹងយ៉ាងច្បាស់ថា តំណាងរបស់ខ្ញុំកំពុងមានការពិភាក្សាវិជ្ជមានខ្លាំងជាមួយប្រទេសអ៊ីរ៉ង់ ហើយការពិភាក្សាទាំងនេះអាចនាំឱ្យមានអ្វីដែលវិជ្ជមានខ្លាំងសម្រាប់ទាំងអស់គ្នា»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post