លោកត្រាំព្រមានថា ការបិទខ្ទប់អ៊ីរ៉ង់អាចអូសបន្លាយពេលរាប់ខែ ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់

 


..អា  ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការប្រើប្រាស់កងទ័ពជើងទឹកអាមេរិកដើម្បីបិទខ្ទប់ប្រទេសអ៊ីរ៉ង់ អាចនឹងអូសបន្លាយពេលរាប់ខែ ដែលបណ្តាលឱ្យតម្លៃប្រេងនៅថ្ងៃទី ២៩ ខែមេសា ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង  ឆ្នាំ។


ខណៈពេលដែលទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពទាល់ច្រកក្រោយការប៉ុនប៉ងចរចាមិនបានសម្រេចជាច្រើនលើក លោកបានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្រមានលោកអំពី "ផលវិបាកដ៏គ្រោះថ្នាក់ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។


ក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេង លោកត្រាំបានអះអាងថា ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដែលខាងរដ្ឋាភិបាលក្រុងតេហេរ៉ង់ទាមទារឱ្យបញ្ឈប់មុនពេលមានកិច្ចព្រមព្រៀងណាមួយនោះ គឺមានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែក។




មន្ត្រីសេតវិមានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ខែមេសា លោកត្រាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក "ដើម្បីសម្រាលទីផ្សារប្រេងពិភពលោក និងវិធានការនានាដែលយើងអាចធ្វើបាន ដើម្បីបន្តការបិទខ្ទប់បច្ចុប្បន្នឱ្យបានរាប់ខែទៀត ប្រសិនបើចាំបាច់ និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក"


ថ្លែងទៅកាន់សារព័ត៌មាន Axios លោកត្រាំបាននិយាយអំពីសកម្មភាពជើងទឹកលើអ៊ីរ៉ង់ថា «ពួកគេកំពុងថប់ដង្ហើមដូចជ្រូកដែលគេញាត់ចំណីឱ្យណែនបំពង់ក។ ហើយវានឹងកាន់តែអាក្រក់ទៅៗសម្រាប់ពួកគេ» 


តម្លៃប្រេងឆៅទីផ្សារ Brent បានហក់ឡើង , ភាគរយទៀត រហូតដល់ ១១៩,៦៩ ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាមអ៊ុយក្រែនក្នុងឆ្នាំ ២០២២។


អ៊ីរ៉ង់បានព្យាយាមសងសឹកចំពោះការវាយប្រហារមកលើខ្លួន តាមរយៈការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏តូចចង្អៀតមួយដែលប្រើសម្រាប់ដឹកជញ្ជូនប្រេងចំនួនមួយភាគប្រាំនៃតម្រូវការសរុបរបស់ពិភពលោក។




លោកត្រាំបានប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំងឱ្យបញ្ចប់សង្គ្រាម ដែលជាសង្គ្រាមដែលសូម្បីតែអ្នកគាំទ្រភាគច្រើនរបស់លោកក៏មិនពេញចិត្ត ហើយវាបានធ្វើឱ្យតម្លៃប្រេងសាំងសម្រាប់អ្នកប្រើប្រាស់អាមេរិកឡើងថ្លៃយ៉ាងខ្លាំង។


នៅថ្ងៃទី ២៩ ខែមេសា មេដឹកនាំអាមេរិករូបនេះបានរិះគន់ខ្លាំងៗទៅលើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដោយគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ជុំវិញការបដិសេធរបស់រដ្ឋាភិបាលក្រុងបែរឡាំងក្នុងការគាំទ្រសង្គ្រាមនៅអ៊ីរ៉ង់ ឬការចូលរួមចំណែកក្នុងកងកម្លាំងរក្សាសន្តិភាពនៅក្នុងច្រកសមុទ្រ Hormuz(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post