បរទេស ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានស្រង់ប្រភពពីទីបញ្ជាការកណ្តាលរបស់ប្រទេសថា ច្រកសមុទ្រហ័រមូសត្រូវបាន«បិទទាំងស្រុង»ហើយ។
ទូរទស្សន៍ Press TV បានរាយការណ៍អំពីសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦ដែលចេញផ្សាយដោយទីបញ្ជាការកណ្តាល Khatam al-Anbiya។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ច្រកសមុទ្រហ័រមូសត្រូវបានប្រកាសបិទចំពោះគ្រប់នាវាទាំងអស់ រួមទាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា រាល់ការប៉ុនប៉ងឆ្លងកាត់គឺនឹងត្រូវបាញ់ប្រហារហើយ៕(ដោយ ពិសិដ្ឋ សំណាង)
Tags:
ព័ត៌មានអន្តរជាតិ


