លោកត្រាំ ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នាពេលនេះត្រូវបាន«សម្រេចរួចរាល់ហើយ»

 


..អា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នាពេលនេះត្រូវបានសម្រេចរួចរាល់ហើយ»


លោកត្រាំបានធ្វើការប្រកាសបែបនេះនៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ។


លោកបានមានប្រសាសន៍ថា «ខ្ញុំសូមអនុញ្ញាតទាំងស្រុងសម្រាប់ការបើកច្រកសមុទ្រ Hormuz ដោយសេរី ហើយទន្ទឹមនឹងនេះដែរ ខ្ញុំសូមអនុញ្ញាតឱ្យមានការដកចេញជាបន្ទាន់នូវការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ នាវាទាំងអស់នៅលើពិភពលោក សូមចាប់ផ្តើមដំណើរការម៉ាស៊ីនរបស់ខ្លួនចុះ។ ទុកឱ្យប្រេងចរាចរចុះ


ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងសន្តិភាពហើយ។




នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយហើយ។


លោក Sharif បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីព្រឹកព្រលឹមថ្ងៃចន្ទថា «យើងមានសេចក្តីរីករាយក្នុងការប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានសម្រេចហើយ»


លោកបានបន្ថែមថា «ភាគីទាំងសងខាងបានប្រកាសបញ្ឈប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នូវរាល់ប្រតិបត្តិការយោធានៅគ្រប់មុខព្រួញទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ពិធីចុះហត្ថលេខាជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី១៩ ខែមិថុនា នៅក្នុងប្រទេសស្វីស»(ប្រែសម្រួលដោយ​ ពិសិដ្ឋ​ សំណាង)

Previous Post Next Post