ជប៉ុន និងឥណ្ឌា នឹងព្រមព្រៀងលើក្របខណ្ឌថ្មីមួយ ដើម្បីជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលជីវឧស្ម័ន (លាមកគោ)

 


បរទេស  នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណែ (Takaichi Sanae) នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងញូដេលី នៅថ្ងៃពុធនេះ។


លោកស្រីគ្រោងនឹងជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌា គឺលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃព្រហស្បតិ៍។ មេដឹកនាំទាំងពីរត្រូវបានរំពឹងថានឹងព្រមព្រៀងគ្នាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយ ដើម្បីជំរុញការប្រើប្រាស់យានយន្តដំណើរការដោយហ្គាសធម្មជាតិបង្រួម (CNG) ដែលដើរដោយថាមពលជីវឧស្ម័ន។


ជីវឧស្ម័នអាចផលិតឡើងពីលាមកគោ។ ក្របខណ្ឌនេះមានគោលបំណងអភិវឌ្ឍភូមិឋានកសិកម្មរបស់ឥណ្ឌា ព្រមទាំងពង្រីកទីផ្សារសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនផងដែរ។


ជាក់ស្តែង ប្រទេសទាំងពីរនឹងរួមគ្នាបង្កើតរោងចក្រជីវឧស្ម័ននៅតាមទីតាំងចំនួន .០០០ កន្លែងនៅទូទាំងប្រទេសឥណ្ឌា ហើយនឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីបង្កើនផលិតភាពនៃជីវឧស្ម័ននេះ។




មេដឹកនាំទាំងពីរក៏សង្ឃឹមដែរថានឹងបញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតទីផ្សារសម្រាប់យានយន្តដំណើរការដោយហ្គាសធម្មជាតិបង្រួម (CNG) ឱ្យបានប្រហែល , លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា។


លោកស្រី តាកាអ៊ីឈី ត្រូវគេរំពឹងថានឹងរួមដំណើរដោយតំណាងមកពីអង្គការសេដ្ឋកិច្ច និងថ្នាក់ដឹកនាំធុរកិច្ចឈានមុខរបស់ជប៉ុន។


រដ្ឋាភិបាលជប៉ុនសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជប៉ុន៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post