ប្រវត្តិស្ពាន«មេទឹក»

 


ភ្នំពេញ  ភ្រោយបានអានសៀវភៅស្រាវជ្រាវចងក្រងប្រវត្តិរឿងរ៉ាវការទម្លាក់គ្រាប់បែកពីយន្តហោះក្នុងសង្គ្រាមសៀមឈ្លានពាន​ ទម្លាក់កម្ទេច"ស្ពានជ័យជន្នះ​"​ដោយគ្រាប់បែកប្រភេទMK-82 ចំនួន៧គ្រាប់ ដែលក្នុងមួយគ្រាប់ៗមានទម្ងន់ប្រមាណ២៣០គីឡូក្រាមដោយហោះហេីរទម្លាក់ចំនួន២លេីក។ 




តាមការរៀបរាប់ថាការកសាងស្ពាននៅចំនុចនេះដំបូងនៅឆ្នាំ១៩៨៤​ ដឹកនាំកសាងផ្ទាល់ដោយប៉ុល​ ពត​ នឹងបានដាក់ឈ្មោះស្ពាននេះថា​ "សា្ពនប្តេជ្ញាឈ្នះ"​ នៅយុទ្ធនាការរដូវប្រាំងឆ្នាំ១៩៨៥​ កងទ័ពរដ្ឋាភិបាលប្រជាមានិតកម្ពុជាបានវាយដណ្តេីមជ័យជន្នះនៅទីតាំងនេះ​ និងបានកសាងស្ពានដែកជាថ្មីដោយប្រសិទ្ធនាមថា "ស្ពានជ័យជន្នះ"​ រហូតមកដល់បច្ចុប្បន្ន​ និងមានអ្នកខ្លះហៅថា"ស្ពានមេទឹក"​! 




 សមិទ្ធផលជាប្រវត្តិសាស្ត្រនៃស្ពាននិងផ្លូវថ្មីនៅតំបន់នេះ​ ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២០​ ជាកិច្ចប្រតិបត្តិការដ៍ថ្លៃថ្លាជាមួយរដ្ឋាភិបាលចិន។ 

បានអានរឿងរ៉ាវសោកដនាកម្មនៃការទម្លាក់គ្រាប់បែកបំផ្លាញ​ "ស្ពានជ័យជន្នះ​"​ ដែលបានកេីតឡេីងកាលពីថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២៥នោះ​ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងលេីវាចាកថាសង្ខេបខ្លីរបស់ក្រុមស្រាវជ្រាវ​ ដែលមានខ្លឹមសារដូចខាងក្រោម៖​ 




"នៅក្រោមចរន្តទឹកហូរកាត់ពីលើបំណែកបាក់បែកដោយសារគ្រាប់បែករបស់ខ្មាំងស្ពានមេទឹកកំពុងឈរយ៉ាងស្ងៀមស្ងាត់ក្នុងនាមជា «សាក្សី» នៃសោកវិនាសកម្មដែលមិនអាចបំភ្លេចបាន។ ការទម្លាក់គ្រាប់បែកកម្ទេចស្ពានពីសំណាក់ចោរសៀមឈ្លានពាននេះ មិនត្រឹមតែជាការកាត់ផ្តាច់រូបវន្តនៃផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងការបំផ្លាញសេចក្តីសុខសាន្តនៃមាតុភូមិជាទីស្រលាញ់របស់យើង។




បំណែកដែកនិងសសរស្ពានមេទឹកដែលបាក់បែកនៅក្នុងឃុំថ្មដា ពុំមែនគ្រាន់តែជាកម្ទេចបេតុងដែលរលត់ចោលទៅក្នុងអតីតកាលដោយទទេៗនោះឡើយ ប៉ុន្តែវាគឺជាសាក្សីរស់នប្រវត្តិសាស្ត្រដ៏សែនឈឺចុកចាប់ និងជាស្នាមរបួសដែលបន្សល់ទុកពីអណ្តាតភ្លើងនៃសង្គ្រាមឈ្លានពានដ៏យង់ឃ្នងមួយ។​ ឯកសារនេះ សម្រាប់ទុកជាភស្តុតាង ដើម្បីរំលឹកនូវការលះបង់និងការឆ្លងកាត់វេលាដ៏លំបាកលំបិនរបស់សង្គមជាតិយើង ព្រមទាំងទុកជាមេរៀនដល់យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់អំពីតម្លៃនៃ«សន្តិភាព»!  




After reading the research book compiling the history of the aerial bombings during the Cambodia-Thailand war, which destroyed the 'Chey Chomnas Bridge' (Victory Bridge) with 7 MK-82 bombs weighing approximately 230 kilograms each, dropped during two separate strikes. According to the narrative, the initial construction of a bridge at this specific location was in 1984, personally led by Pol Pot, who named it the 'Bdejna Chhneah Bridge' (Determination to Win Bridge). During the dry season campaign of 1985, the army of the People's Republic of Kampuchea claimed victory at this site and built a new iron bridge, renaming it 'Chey Chomnas Bridge', a name it has held until the present day, though some people also call it the 'Me Tuek Bridge'! This historical milestone—the new bridge and road infrastructure in this region—was officially inaugurated by the Royal Government in 2020, marking a prestigious joint project with the Government of China.

Having read the story of the tragic aerial bombing that destroyed the 'Chey Chomnas Bridge' (Victory Bridge), which occurred on December 13, 2025, I am deeply moved by the brief statement from the research team, which reads as follows:

“Beneath the flowing fresh water current sweeping over the debris shattered by the aerial bombardment, the Me Tuek Bridge stands silently as a 'witness' to an unforgettable tragedy. The destruction of this bridge during the conflict was not merely the physical cutting of a transportation route; it was the severing of connections between people and people as well as the destruction of the peace of the motherland. The broken iron fragments and pillars of the Me Tuek Bridge in Thma Da Commune are not just mere concrete ruins fading into the past. Instead, they are living witnesses to a deeply painful history and a scar left behind by the flames of war. This document serves as evidence to remember the sacrifices and the endurance through the difficult times of the nation, as well as a lesson for the younger generation to fully understand the true value of 'Peace'!"

(ដោយ  លោកហេង រតនា)








Previous Post Next Post