រំភើប! វីរកងទ័ពកម្ពុជា១៨ រូប បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ តាមច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ នេះ គឺជា​ខណៈ​ពេល​ដ៏​រំភើប​សម្រាប់​មាតុភូមិ​កម្ពុជា ដែល​វីរ​កងទ័ព​ចំនួន ១៨ រូប បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​កំណើត​វិញ​ដោយ​សុវត្ថិភាព​ ។

ការ​វិល​ត្រឡប់​នេះ គឺ​តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នា​វេលា​ម៉ោង​ប្រមាណ១០ ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្ណាំ២០២៥នេះ ។ វត្តមាននៃវីរបុរសទាំង ១៨ រូបនេះ បាននាំមកនូវក្តីត្រេកអរយ៉ាងខ្លាំង ខណៈដែលពួកគេបានមកដល់មាតុភូមិវិញចំថ្ងៃដាច់ឆ្នាំតែម្តង៕

أحدث أقدم