ភ្លើងឆេះផ្ទះវីឡាកូនកាត់មួយកន្លែង បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត



 ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះផ្ទះវីឡាកូនកាត់មួយកន្លែង កើតឡើងនៅចំណុចផ្ទះលេខ​៥២ ២៦ ផ្លូវលេខ​ ៨​ ក្រុម១ ភូមិ​ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ​អង្គារទី១៧ខែមីនាឆ្នាំ ២០២៦ ពុំទាន់ដឹងមូលហេតុ (កំពុងស្រាវជ្រាវ)បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត ។




សមត្ថកិច្ចនិយាយថា ម្ចាស់វីឡានិងជាទីតាំងក្រុមហ៊ុនឈ្មោះ ខូវ គឹមសាន ភេទប្រុស អាយុ​៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមហ៊ុន ប្រូហ្វីត លីងយើន (ខេមបូឌា)​។ប្រភេទសំណង់ជាផ្ទះវីឡាកូនកាត់កម្ពស់៣ជាន់ មានទំហំ​៨ម៉ែត្រ​គុណនឹង១៣ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារៈ ក្នុងផ្ទះអស់ទាំងស្រុងននិងពុំបណ្តាលឱ្យ មនុស្ស : ម្នាក់ស្លាប់ឈ្មោះ ជាមួយសុង ភេទប្រុស អាយុ៦៥ឆ្នាំ។




ភ្លាមនៅះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៤ឡាន និងរថយន្តជំនួយកងពលតូចលេខ៧០ចំនួន ៧ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន និងរថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន​ ហើយពន្លត់ចប់នៅម៉ោងប្រមាណយប់ នាថ្ងៃទីខែឆ្នាំដដែល៕(ដោយ BBN04)



Previous Post Next Post