ស្ត្រីម្នាក់វាយកូនដើមរហូតដល់បាត់បង់ជីវិត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 


ភ្នំពេញ  ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០មីនាឆ្នាំ២០២៦ ពាក់ព័ន្ធករណីឃា.តកម្ម បន្ទាប់ពីបានវាយធ្វើបា.បកុ.មារម្នាក់ជាកូនដើមរហូតដល់បាត់បង់ជីវិត កើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ២ ជាន់ទី២ ទីតាំងផ្ទះគ្មានលេខ ផ្លូវបេតុង បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៦។


សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យជាម្ដាយចុងក្មេងរងគ្រោះឈ្មោះ ហឿន ស្រីណៃ ភេទស្រី អាយុ២៤ឆ្នាំបច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំណែកសាកសពកុមារាជនរងគ្រោះ មានអាយុ២ឆ្នាំស្នាក់នៅបន្ទប់ជួលលេខ២ ជាមួយគ្នា 


សមត្ថកិច្ចបន្តថា នៅវេលាម៉ោងកើតហេតុខាងលើក្មេងរងគ្រោះបានយកសាប៊ូលេង ចាក់ចោល ហើយម្តាយចុងបានវា.យធ្វើបាប រួចក៏ដឹកមកមន្ទីរពេទ្យកុមារជាតិ ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថា«ស្លា.ប់បាត់ហើយ»




យោងតាមចម្លើយសារភាពពីឈ្មោះ ហឿន ស្រីណៃ ភេទស្រី មុខរបរនៅផ្ទះ ទីលំនៅភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដែលត្រូវជាម្តាយចុងក្មេងរងគ្រោះបានឱ្យដឹងថា «នាងនិង ប្ដីឈ្មោះ ទេព វ៉ាន់ឌី អាយុ២២ឆ្នាំ រស់នៅជាមួយគ្នាតាំងពីខែសីហា ឆ្នាំ២០២៥ ហើយប្តីរបស់នាង មានកូនប្រុសមួយម្នាក់ឈ្មោះ ឌី ភក្ត្រា អាយុ២ឆ្នាំ ដោយប្ដីនាងតែងតែទុកកូនប្រុសឱ្យនាងមើលជួយថែ ហើយគាត់ចេញទៅធ្វើការពេលព្រឹកនិងត្រឡប់មកវិញពេលល្ងាច»


នាងបន្តថា លុះនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៦ ប្តីនាងបានចេញទៅធ្វើការបាត់ ហើយនាងនិងកូននៅក្នុងបន្ទប់នៅវេលាម៉ោងប្រហែល២កន្លះរសៀលថ្ងៃដដែល កូនប្តីនាងបានលេងកន្ត្រកសាប៊ូ ចាក់សាប៊ូចោល នាងខឹងក៏វាយនឹងដៃ និងមួលក្តិចភ្លៅ ហើយកូនប្ដីនាងក៏ស្រែកយំឮខ្លាំងពេក លួងមិនបាត់ នាងក៏ទាត់មួយជើងទៀត និងទាញដៃបោកនឹងជញ្ជាំងបន្ទប់ថែមទៀត រហូតដល់ទន់ដៃទន់ជើង ឡើងស្លេកមុខ ឃើញដូច្នេះនាងក៏លើកបីកូនហៅម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យកុមារជាតិពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លា.ប់បាត់ហើយ រួចនាងក៏ដឹកសាកសពមកតម្កល់ទុកនៅវត្តព្រៃស្ពឺ។


បន្ទាប់ពីគ្រូពេទ្យកោសល្យវិច័យរាធានីភ្នំពេញ សហការជាមួយអង្គការការពារកុមារ(CPU)ពិនិត្យសរីរាង្គឃើញនៅក្នុងពោះដក់ឈាមពេញជាំសួតនិងបែកតម្រងនោម ដោយសារម្ដាយចុងវាយកូន  សាកសពប្រគល់ឲ្យឪពុកបង្កើតយកទៅឆ្វើបុណ្យតាមប្រពៃណី៕(ដោយ BBN04)



أحدث أقدم