ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ស្តុកប្រេង នៅរោងចក្រយីតិច អីដាស្ទ្រី ឯ,ក

 


ភ្នំពេញ  មានករណីអគ្គីភ័យបន្ទប់ស្តុកប្រេងសាំងក្រអូបនិងប្រេងម៉ាស៊ូត ស្ថិតនៅរោងចក្រយីតិច អីដាស្ទ្រី , ផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃសុក្រ ទី១៧ខែមេសាឆ្នាំ២០២៦ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី 




សមត្ថកិច្ចនិយាយថា ម្ចាស់រោងចក្រឈ្មោះ ZHANG PAN ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងរោងចក្រកាន់លិខិតឆ្លងដែន EM…មុខរបរអ្នកគ្រប់គ្រង  អគាររោងចក្រសរុបមានទំហំ៥០ម៉ែត្រគុំនឹង១០០ម៉ែត្រ បណកតាលឱ្យឆេះបន្ទប់ទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ដែលស្តុកប្រេងសាំងក្រអូប និងប្រេងម៉ាស៊ូត ចំនួន១៣កាន ស្មើរមឹង៦៩០លីត្រ និង ម៉ាសុីនត្រជាក់ចំនួន១គ្រឿង តែពុំបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿងនិងរថយន្តជំនួយបុរីសង្ឃឹមថ្មី ចំនួន២គ្រឿងប្រើប្រាសទឹកអស់១ឡានរថយន្ត សាលាខណ្ឌកំបូល១គ្រឿង ,រថយន្ត ង៧០ចំនួន៥គ្រឿងហើយពន្លត់ចប់នៅម៉ោង ៦និង២០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕(ដោយ BBN04)




Previous Post Next Post