ភ្នំពេញ ៖ មានករណីជាងផ្សាដែកធ្លាក់កម្ទេចធូបផ្សាបង្កជាអគ្គិភ័យ ឆេះឃ្លាំងស្តុកសម្ភារៈមួយកើតឡើងនៅ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១១និង៣០នាទីព្រឹកម្សិលមិញ, តែអ្វីដែលBBNចង់លើកមកបញ្ជាក់គឺ មូលហេតុឆេះកើតឡើងដដែលៗដោយសារជាងផ្សាដែកធ្វើកាធ្វេសប្រហែស…គួរតែនាំគ្នាកែលម្អចំណុចមួយនេះ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឃ្លាំងឈ្មោះនៅ សុបញ្ញាកា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ។សំណង់ឃ្លាំងដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ៩,៥ម៉ែត្រគុណនឹង២៥ម៉ែត្រ បណ្តាលឱ្យឆេះខូចខាត ម៉ូតូចំនួន០២គ្រឿង, ម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០១គ្រឿង, ធុងបាសចំនួន ០៨គ្រឿង, ភ្លើងតែងចំនួន ០៩គ្រាប់, ពិដាន និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើងឬរងរបួសដល់មនុស្សឡើយ ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន និង រថយន្តជំនួយបុរីសង្ឃឹមថ្មីចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន , រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយBBN04)








