នគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​ ឃាត់បុរស២​នាក់ជាមួយ​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម

 


កំពង់ស្ពឺ ៖​ កម្លាំងនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​ ឃាត់ជមសង្ស័យ២​នាក់ជាមួយ​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម  នៅចំណុ​ចភូ​មិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងទៅ ហើយបានបង្ហាញមុខនាថ្ងៃទី៩មេសាឆ្នាំ២០២៦នេះ។




សមត្ថកិច្ចនិយាយថា អនុវត្ដតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​លខេត្ដកំពង់ស្ពឺ​ និងបានការ​សម្របសម្រួលនីតិវិធីពី​ ឯ​កឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ (ស្ដីទី)​ ផែ​នការងារប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្ដិការតស៊ូលេីករណីមុខសញ្ញាចាស់​ជាក់ស្ដែ​ង​ កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៦ នៅចំណុ​ចភូ​មិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។




សមត្ថកិច្ចបន្តថា កម្លាំងការិ​យា​ល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់ កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​  ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​២​កញ្ចប់ធំ, ទូរស័ព្ទ ១​គ្រឿង, ម៉ូតូ ១គ្រឿង។


សមត្ថកិច្ចបន្តថា ដោយបានការអនុញ្ញាតបន្ដពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្ន​ង​ការ​ និងការបន្ដនីតិវិធីដោយតំណាងអយ្យការ​ នៅថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២៦ វេលាម៉ោង​១៥:២០នាទី​ ក​ម្លាំ​ងការិ​យាល័យប្រឆាំងគ្រឿងញៀ​នបាន​បន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿងញៀន ប្រភេទមេតំហ្វេតា​មី​ន ចំនួន ៣២​កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ​(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួ​ន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួ​ន​ ៦កំប៉ុង, ម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន ៤​កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣​៩ដើម, ទឹ​កអាកុលចំនួន ៣លីត្រ, ឧបករ​ណ៍​កែច្នៃផលិ​តគ្រឿងញៀនមួយចំនួ​ន​, កាំបិត១ដើម, អាវុធកែ​ច្នៃ ១​ដើម, វ៉ា​លីចំនួន២, ថង់សម្រា​ប់វេចខ្ចប់គ្រឿងញៀនមួ​យចំនួន។ 




បន្ទាប់មកក្រុមប្រតិបត្តិការបានបន្ត​ទៅឃា​ត់​ខ្លួ​នឈ្មោះ ឯម ស្រីនា ភេ​ទស្រី អា​​យុ ៣៥ឆ្នាំ ត្រូវជា​ប្រពន្ធឈ្មោះញ៉ាញ់នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ដកហូ​តទូរ​ស័ព្ទ ១គ្រឿង​ ។ផ្អែកតាមចម្លើយសា​រ​ភាពថាគ្រឿងញៀនបា​នមកពី ឯ​ ស​ ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែ​នសុខ រាជធានីភ្នំពេញ (ត្រូវជា​បងបង្កេីតរបស់ ឯម ស្រីនា)​ តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំ​ណឹងពីជនសង្ស័យដែលត្រូវបាន​បង្រ្កាប​ នៅខេត្ដកំពង់ស្ពឺ។ 


ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតា​ងដែលសមត្ថកិច្ចរឹបអូសបាន​ កម្លាំងការិយាល័យជំនា​ញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕(ដោយ BBN04)



Previous Post Next Post