នគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​ ឃាត់បុរស២​នាក់ជាមួយ​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម

 


កំពង់ស្ពឺ ​ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​ ឃាត់ជមសង្ស័យ២នាក់ជាមួយថ្នាំញៀនប្រភេទចម្រុះជាង១០គីឡូក្រាម  នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងទៅ ហើយបានបង្ហាញមុខនាថ្ងៃទី៩មេសាឆ្នាំ២០២៦នេះ។




សមត្ថកិច្ចនិយាយថា អនុវត្ដតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធីពី​ កឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ (ស្ដីទី)​ ផែនការងារប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្ដិការតស៊ូលេីករណីមុខសញ្ញាចាស់ជាក់ស្ដែ​ កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ 




សមត្ថកិច្ចបន្តថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់ កម្លាំងនគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​  ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួនកញ្ចប់ធំទូរស័ព្ទ គ្រឿងម៉ូតូ ១គ្រឿង។


សមត្ថកិច្ចបន្តថា ដោយបានការអនុញ្ញាតបន្ដពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នការ​ និងការបន្ដនីតិវិធីដោយតំណាងអយ្យការ​ នៅថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២៦ វេលាម៉ោង១៥:២០នាទី​ ម្លាំងការិយាល័យប្រឆាំងគ្រឿងញៀបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមី ចំនួន ៣២កញ្ចប់(ធំ១២,តូច២០ប្រភេទម្សៅខេ​(K)ចំនួន ២កញ្ចប់ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួ ៤៩កញ្ចប់ម្សៅប្រភេទJNX ចំនួ​ ៦កំប៉ុងម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន កញ្ចប់ធំបារីអេឡិចត្រូនិចចំនួន ៩ដើមទឹកអាកុលចំនួន ៣លីត្រឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួ​, កាំបិត១ដើមអាវុធកែច្នៃ ដើមវ៉ាលីចំនួន២ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ 




បន្ទាប់មកក្រុមប្រតិបត្តិការបានបន្តទៅឃាត់ខ្លួនឈ្មោះ ឯម ស្រីនា ភេទស្រី អា​​យុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះញ៉ាញ់នៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដកហូតទូរស័ព្ទ ១គ្រឿង​ ។ផ្អែកតាមចម្លើយសាភាពថាគ្រឿងញៀនបានមកពី ​ ​  ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាបងបង្កេីតរបស់ ឯម ស្រីនា)​ តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំណឹងពីជនសង្ស័យដែលត្រូវបានបង្រ្កាប​ នៅខេត្ដកំពង់ស្ពឺ។ 


ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន​ កម្លាំងការិយាល័យជំនា នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕(ដោយ BBN04)



أحدث أقدم