NASA បង្ហោះយានអវកាសផ្ទុកមនុស្សទៅកាន់គន្លងព្រះចន្ទ

 


បរទេស  ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនអវកាសយានិកចំនួន  រូប ក្នុងបេសកកម្មហោះជុំវិញគន្លងព្រះចន្ទ។ នេះគឺជាការហោះហើរទៅកាន់លំហអាកាសបែបនេះជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះ។ រ៉ុក្កែតដែលដឹកអវកាសយានិកបានបាញ់បង្ហោះចេញពីមូលដ្ឋាន Cape Canaveral ក្នុងរដ្ឋផ្លរីដា នៅម៉ោង :៣៥ នាទីល្ងាច (ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ។


ការហោះហើរនេះគឺជាផ្នែកមួយនៃបេសកកម្មអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថា Artemisសមាជិកក្រុមការងារទាំង  រូប នឹងធ្វើដំណើរទៅកាន់ព្រះចន្ទ និងត្រឡប់មកវិញក្នុងរយៈពេល ១០ ថ្ងៃ។ ការហោះហើរចុងក្រោយបង្អស់បែបនេះ គឺបេសកកម្ម Apollo 17 ក្នុងឆ្នាំ ១៩៧២។




លើកនេះ ក្រុមការងារនឹងមិនចុះចតលើផ្ទៃព្រះចន្ទនោះទេ ប៉ុន្តែអវកាសយានិកនឹងបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងដែលឆ្ងាយបំផុតពីផែនដី ជាងនរណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។


យានអវកាស Orion កំពុងស្ថិតនៅលើគន្លងធ្វើដំណើរដែលនឹងទៅជិតព្រះចន្ទបំផុតនៅថ្ងៃទី  នៃបេសកកម្ម។ វានឹងធ្វើតេស្តលើសមត្ថភាពសំខាន់ៗរបស់យាន ដូចជាប្រព័ន្ធទ្រទ្រង់ជីវិត និងការទំនាក់ទំនងជាមួយផែនដី។ មន្ត្រី NASA មានបំណងបញ្ជូនអវកាសយានិកឱ្យទៅចុះចតលើព្រះចន្ទនៅឆ្នាំ ២០២៨។




សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមរក្សាតំណែងនាំមុខរបស់ខ្លួនក្នុងវិស័យអវកាស ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនកំពុងមានការកើនឡើង។ អវកាសយានិកចិនកំពុងគ្រោងនឹងចុះចតលើព្រះចន្ទនៅឆ្នាំ ២០៣០។ បណ្ដាប្រទេសនានាកំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអង្កេតស្រាវជ្រាវលើធនធានធម្មជាតិរបស់ព្រះចន្ទ និងព្យាយាមបង្កើតវត្តមានរបស់មនុស្សជាតិនៅទីនោះឱ្យបានយូរអង្វែង៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم