អារ៉ាប់រួមអេមីរ៉ាត នឹងចាកចេញពីអង្គការប្រេង OPEC

 


បរទេស  សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត (UAE) បានឱ្យដឹងថា ប្រទេសនេះនឹងដកខ្លួនចេញពីក្រុមប្រទេសផលិតប្រេងធំៗ ដែលគេស្គាល់ថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC)របាយការណ៍បានបញ្ជាក់ថា ការសម្រេចចិត្តនេះនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី  ខែឧសភា។


របាយការណ៍ដដែលបានបន្តថា អារ៉ាប់រួមក៏នឹងដកខ្លួនចេញពីសម្ព័ន្ធភាពកាន់តែទូលំទូលាយមួយទៀត ដែលគេស្គាល់ថា OPEC Plus ផងដែរ។ ប្រភពខាងលើបានលើកឡើងថា ការសម្រេចចិត្តនេះនឹងជួយបង្កើនសមត្ថភាពរបស់ប្រទេសក្នុងការឆ្លើយតបទៅនឹង "តម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរហើយខ្លួននឹងបង្កើនផលិតកម្មប្រេង "ជាលំដាប់និងដោយប្រុងប្រយ័ត្នបំផុត"


អង្គការ OPEC ដែលមានសមាជិកចំនួន ១២ ប្រទេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនប្រេងរបស់បស្ចិមប្រទេស។ ចំណែកឯ OPEC Plus រួមមានប្រទេសដទៃទៀតដូចជា រុស្ស៊ី និងម៉ិកស៊ិកជាដើម។ អង្គការទាំងពីរនេះមានតួនាទីផ្តល់នូវសន្តិសុខ និងស្ថិរភាពដល់ទីផ្សារថាមពលពិភពលោក។




យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេស ការសម្រេចចិត្តចាកចេញរបស់អារ៉ាប់រួមនេះកើតឡើងបន្ទាប់ពីមានការខកចិត្តជាច្រើនឆ្នាំជាមួយសមាជិកដទៃទៀត រួមមានទាំងការខ្វែងគំនិតគ្នាលើគោលនយោបាយផលិតកម្មប្រេង និងការឆ្លើយតបចំពោះជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការដកខ្លួននេះនឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ OPEC និងធ្វើឱ្យអង្គការនេះ "ចុះខ្សោយផ្នែករចនាសម្ព័ន្ធ"៕ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post