បុរសម្នាក់ផឹកថ្នាំស.ម្លាប់ខ្លួន ដោយសារមានជំងឺប្រចាំកាយ

 


ភ្នំពេញ  មានករណីបុរសម្នាក់ផឹកថ្នាំស.ម្លាប់ខ្លួន នៅចំណុចដីវាលភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង០៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

     

សមត្ថកិច្ចនិយាយថា សាកសពជនរងគ្រោះឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។


យោងតាមការបំភ្លឺពីឈ្មោះ ម៉ៅ សីហា ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាកូនប្រុសបង្កើតជនរងគ្រោះបានឲ្យដឹងថា«ឪពុកខ្ញុំមានជំងឺដុះសាច់បំពង់កប្រចាំកាយ ហើយតែងតែឧស្សាហ៍និយាយថាគាត់ពិបាកក្នុងខ្លួនណាស់» 




លុះនៅវេលាម៉ោងប្រហែល០៨ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពូខ្ញុំបានទូរស័ព្ទមកប្រាប់ខ្ញុំថាឲ្យទៅរកឪពុកខ្ញុំទៅព្រោះគាត់ទូរស័ព្ទមកប្រាប់ថា«គាត់កំពុងផឹកថ្នាំសម្លាប់ខ្លួន»ទើបខ្ញុំបានចេញពីផ្ទះជិះរកមើលឪពុក និងទូរស័ព្ទមកគាត់ ពេលនោះមានមនុស្សលើកនិយាយប្រាប់ថាឪពុកខ្ញុំកំពុងមិនស្រួលខ្លាំងហើយឲ្យប្រញាប់មកយកគាត់ទៅមន្ទីរពេទ្យ និងប្រាប់ផ្លូវឲ្យខ្ញុំជិះមករកឪពុកខ្ញុំពេលមកដល់ខ្ញុំបានឃើញឪពុកខ្ញុំដេកបែកពពុះមាត់ស្លាប់បាត់ទៅហើយ ដោយនៅក្បែរខ្លួនគាត់មានដបទឹកលាយថ្នាំបាញ់កក់ រួចខ្ញុំទំនាក់ទំនងប្រាប់ក្រុមគ្រួសារ និងសមត្ថកិច្ច។


យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ មានសំបកកំប៉ុងភេសជ្ជៈ និងដបទឹកសុទ្ធចំណុះ500ml មានទឹកពណ៌លឿង និងធំក្លិនថ្នាំ ហើយបានសន្និដ្ឋានបានថា «ស្លាប់ដោយធ្វើអត្តឃាត ផឹកថ្នាំសម្លាប់ខ្លួន»។សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ BBN04)



                  

Previous Post Next Post