ព្រះសីហនុ ៖ ពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិនដូចគ្នា ហើយលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ៩យប់។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានស្នើឱ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធទំនងបម្រុងគំរាម ក៏បណ្តាលឱ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី២ដើម និងរថយន្ត ២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីបន្ត ។យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បង្ហាញងត្តសញ្ញាណពួកគេនៅឡើយ ៕(BBN04)
Tags:
សន្តិសុខ និងសង្គម




