ឃាត់ខ្លួនជនជាតិចិន ៦នាក់ពាក់ព័ន្ធ Online Scamsនៅក្រុងព្រះសីហនុ

 


ព្រះសីហនុ  កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហនៅលើទីតាំងផ្ទះវីឡាចំនួន០៨ទី តាំង ស្ថិតនៅក្នុងបុរី BS ភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦បានរកឃើញសម្ភារៈនិងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) 
 

សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហនៅក្នុងសង្កាត់លេខ៤ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ All-in-one ចំនួន ១៣គ្រឿង,ធុងCPU ចំនួន ០២គ្រឿង, Monitor ចំនួន ០១គ្រឿងនិងទូរស័ព្ទដៃចំនួន ៣១គ្រឿង។




សមត្ថកិច្ចបន្តថា ការធ្វើរដ្ឋបាលចំហនៅទីតាំងផ្ទះវិទ្យា ដែលមានការសង្ស័យមានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scams កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាជនជាតិចិន។


បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។  


សកម្មភាពស្រាវជ្រាវចុះបង្ក្រាបករណីឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នេះ កំពុងបន្តធ្វើដូចភ្លៀងរលឹមដោយមិនមានការលើក លែង ដើម្បីឱ្យខេត្តព្រះសីហនុ ក៏ដូចព្រះរាជាណាចក្រកម្ពុជា គ្មានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams  (ដោយ BBN)



Previous Post Next Post