សភាអាមេរិកអំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ីរ៉ង់

 


..អា  សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃទី  ខែមិថុនា ដោយបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់។ ទោះបីជាវិធានការនេះភាគច្រើនមានលក្ខណៈជានិមិត្តរូបក៏ដោយ ក៏វានៅតែជាការវាយសំពងផ្នែកនយោបាយមួយចំពោះប្រធានាធិបតី ដូណាល់ ត្រាំ។


សមាជិកសភាចំនួន  រូបនៃគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកាន់អំណាចរបស់លោកត្រាំ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការគាំទ្រសេចក្តីសម្រេចចិត្តនេះ។ សេចក្តីសម្រេចចិត្តត្រូវបានអនុម័តដោយសំឡេង ២១៥ ទល់នឹង ២០៨ ហើយត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភា ប៉ុន្តែនៅទីបំផុតវាអាចត្រូវបានប្រធានាធិបតីប្រើសិទ្ធិបដិសេធមិនឱ្យចូលជាធរមាន។


គណៈកម្មាធិការកិច្ចការបរទេសនៃគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្រ បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា «នេះគឺជាសារដ៏ខ្លាំងក្លា និងច្បាស់លាស់បំផុតមួយដែលប្រជាពលរដ្ឋអាមេរិកផ្ញើជូនលោក ដូណាល់ត្រាំ៖ ដល់ពេលដែលត្រូវបញ្ចប់សង្គ្រាមដែលមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងខុសច្បាប់ ដែលលោកបានជ្រើសរើសធ្វើជាមួយអ៊ីរ៉ង់ហើយ»




ការអនុម័តនេះ គឺជាលើកដំបូងដែលសភាតំណាងរាស្ត្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋបានអនុម័តវិធានការមួយដែលមានគោលបំណងបង្ខំឱ្យលោកត្រាំ បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពី  ខែមុន។


គណបក្សប្រជាធិបតេយ្យចាត់ទុកការបោះឆ្នោតនេះថា អាចជាចំណុចរបត់ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ដារឡើងវិញនូវតួនាទីដែលរដ្ឋធម្មនុញ្ញបានប្រគល់ឱ្យសភា ក្នុងការសម្រេចចិត្តអំពីសង្គ្រាម និងសន្តិភាព។


សេចក្តីសម្រេចស្រដៀងគ្នាមួយ បានឆ្លងកាត់ដំណាក់កាលនីតិវិធីសំខាន់មួយនៅព្រឹទ្ធសភាកាលពីចុងខែឧសភាហើយការអនុម័តដោយព្រឹទ្ធសភា ដែលក៏ស្ថិតក្រោមការគ្រប់គ្រងយ៉ាងប្រកៀកប្រកិតដោយគណបក្សសាធារណរដ្ឋផងដែរ អាចនឹងកើតមាននៅក្នុងសប្តាហ៍នេះ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋអាចព្យាយាមរារាំងការអនុម័តជាចុងក្រោយ។


រដ្ឋបាលរបស់លោកត្រាំ អះអាងថា សង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់រួចហើយ បើទោះបីជានៅតែមានការបាញ់ប្រហារតបតគ្នារវាងកងកម្លាំងនៃភាគីទាំងពីរ និងមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយបង្ហាញពីវឌ្ឍនភាពពិតប្រាកដក្នុងកិច្ចចរចាសន្តិភាពក៏ដោយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



أحدث أقدم